ចាន់ រតនា ត្រៀម​ប៉ះ Eko Roni លើស​ង្វៀន ONE ថ្ងៃ​សុក្រ​នេះ ក្រោយ​ប៉ង​ជួបគ្នា​ជាង ១​ឆ្នាំ​

2022/03/08 10:28:23 am        162

​គុន​ចម្រុះ៖ ទីបំផុត​អ្នកលេង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា ត្រូវបាន​ផ្គូផ្គង​ឲ្យ​ជួប​អ្នកលេង​គុន​ចម្រុះ​ឥណ្ឌូនេស៊ី Eko Roni Saputra ដោយ​ត្រូវ​ប្រកួត​លើស​ង្វៀន​កម្រិត​ពិភពលោក ONE Championship នា​ល្ងាច​ថ្ងៃទី​១១ ខែមីនា​ចុង​សប្ដាហ៍​នេះនៅ​ប្រទេស​សិង្ហ​បុរី។​

Eko Roni បានប្រកាស​ចង់​ជួប​ជើង​ខ្លាំង​កម្ពុជា ចាន់ រតនា ជាង ១​ឆ្នាំ​មកហើយក្នុង​គោលបំណង​ចង់​សាក​ថ្វីដៃ​ផង និង​សងសឹក​ឲ្យ​មិត្ត​រួម​ជាតិ​របស់ខ្លួន ២​រូបចាញ់​ក្រោម​កណ្ដាប់ដៃ​អ្នកលេង​គុន​ខ្មែ​រូបនេះ​ផង។ ដូច្នេះ​នេះ​គឺជា​ជំនួប​ដ៏​សំខាន់​​សម្រាប់​អ្នក​ទាំងពីរ។​ ​គួរ​ដឹងថា ក្នុងចំណោម​ជ័យជម្នះ ៦​លើក​លើស​ង្វៀន ONE ចាន់ រតនា ធ្លាប់បាន​យកឈ្នះ​កីឡាករ​ឥណ្ឌូនេស៊ី ២​រូបដោយ​កាលពី​ឆ្នាំ​២០១៨ រូបគេ​បាន​ផ្ដួល​ជើង​ខ្លាំង Abro Fernandes ត្រឹម​ទឹក​ទី​២ មុន​បន្ដ​ផ្ដួល​កីឡាករ​ឥណ្ឌូនេស៊ី​ម្នាក់ទៀតគឺ​កីឡាករ Rudy Agustian ត្រឹម​ទឹក​ទី​២ ដូចគ្នាកាលពី​ឆ្នាំ​២០១៩។​ ​ហេតុនេះហើយ​ទើប Eko Roni ប៉ង​ចង់​ជួប ចាន់ រតនា ក្នុង​គោលបំណង​ចង់​បំបែក​កំណត់ត្រា ទី​១-​ចង់​សងសឹក​ឲ្យ​កីឡាករ​មិត្ត​រួម​ជាតិ និង​ទី​២-​ចង់​ប្រាកដថារូបគេ​ជា​កីឡាករ​ឥណ្ឌូនេស៊ី​ដំបូង ដែល​អាច​ដណ្ដើម​ជ័យជម្នះ​លើ​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​រូបនេះ ដ្បិត​កន្លងមកមិនទាន់មាន​កីឡាករ​ឥណ្ឌូនេស៊ី​រូប​ណាអាច​យកឈ្នះ ចាន់ រតនា បានឡើយ។​

​សូមបញ្ជាក់ថា មុន​ជួប ចាន់ រតនា កីឡាករ​ឥណ្ឌូនេស៊ី Eko Roni ធ្លាប់បាន​ឡើង​ប្រកួត​លើស​ង្វៀន ONE ៦​លើ​ក​ឈ្នះ ៥​លើក ខណៈ​ប្រកួត​ចុងក្រោយ​យកឈ្នះ​កីឡាករ​ចិន Pengshuai Liu ត្រឹម​ទឹក​ទី​១។ រីឯ ចាន់ រតនា ក្រោយ​ភ្លាត់​ចាញ់​ជើង​ខ្លាំង​ចិន Xie Wei កាល​ចុងឆ្នាំ​២០២០ រូបគេ​បាន​ខកខាន​ឡើង​សង្វៀន​លំដាប់​ពិភពលោក​នេះ។​ ​បច្ចុប្បន្ន ចាន់ រតនា បាន​ត្រឡប់មក​កម្ពុជា​វិញ​ហើយ ក្រោយ​ទៅលេង​ប្រពន្ធ​កូន​នៅ​ប្រទេស​បារាំង​មួយរយៈ​ពេល​ធំ ហើយ​កំពុង​សម្រុក​ហ្វឹកហាត់ដើម្បី​ត្រៀម​ការប្រកួត​ដ៏​សំខាន់​នេះ។ ក្នុងការ​ប្រកួត​នេះ រតនា ក៏មាន​កាតព្វកិច្ច​សំខាន់ៗ ២ ដែរ ទី​១ ធ្វើយ៉ាងណា​រក្សា​កំណត់ត្រា​ជ័យជម្នះ​របស់ខ្លួន​លើ​កីឡាករ​ឥណ្ឌូណេស៊ី និង​ទី​២ ក៏​ជា​ផ្នែក​មួយ​ក្នុងការ​សងសឹក​ឲ្យ​មិត្ត​រួម​ជាតិគឺ​កីឡាករ ខុន ស៊ី​ចាន់ ដែល​ធ្លាប់​ចាញ់ Eko Roni ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm