តំណាងរាស្ត្រអភិរក្សនិយមម្នាក់នៅប្រទេសហុងឌូរ៉ាស់ រងរបួស ក្រោយត្រូវគ្រឿងផ្ទុះ

2026/01/10 02:53:39 am        221

តំណាងរាស្រ្តហុងឌូរ៉ាស់មួយរូប បានរងរបួស ក្រោយជនល្មើសមិនស្គាល់អត្តសញ្ញាណម្នាក់ ចោលគ្រឿងផ្ទុះលើច្រករបៀងខាងក្រៅសភា ជាទីដែលសមាជិកគណបក្សជាតិអភិរក្សនិយម ធ្វើសន្និសីទសារព័ត៌មាន ។

គណបក្សនិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា គណបក្សជាតិហុងឌូរ៉ាស់ បានធ្វើការថ្កោលទោសរាល់សកម្មភាពទំាងអស់នៃអំពើហិង្សានយោបាយដែលបានគំរាមកំហែងដល់អាយុជីវិត ភាពសុចរិត និងស្ថាប័នប្រជាធិបតេយ្យរបស់ប្រទេសមួយនេះ ។

ឧបទ្ទេវហេតុនេះគូសបញ្ជាក់ពីបរិយាកាសនយោបាយដ៏តានតឹងនៅក្នុងប្រទេសហុងឌូរ៉ាស់ ជាទីដែលការប្រកួតប្រជែងប្រធានាធិបតីដ៏ក្តៅគគុកកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឈានដល់កម្រិតកំពូលនៃការរាប់សន្លឹកឆ្នោតរយៈពេល ១សប្តាហ៍ និងលទ្ធផលជម្លោះ ។

នៅទីបំផុតលោក Nasry Asfura ដែលជាបេក្ខជនមកពីគណបក្សជាតិ ត្រូវបានប្រកាសជាអ្នកឈ្នះ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥ ។

សមាជិកសភាហុងឌូរ៉ាស់ បានកោះប្រជុំកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិចារណាលើលទ្ធភាពនៃការរាប់សន្លឹកឆ្នោតឡើងវិញ គឺជាសំណើរមួយលើកឡើងដោយគណបក្សកាន់អំណាចឆ្វេងនិយមត្រូវចាកចេញគឺគណបក្សសេរីភាព និងកសាងឡើងវិញ(LIBRE) ។

ស្របពេលដែលក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បញ្ជាក់ថា លោក Asfura គឺជាអ្នកឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនោះ គណបក្ស LIBRE នៅមិនទាន់ទទួលយកលទ្ធផលនៅឡើយនោះទេ ដោយសារជ័យជម្នះមានគម្លាតតូចចង្អៀត និងភាពមិនប្រក្រតីរងការចោទប្រកាន់ អំឡុងពេលរាប់សន្លឹកឆ្នោត ៕

អត្ថបទដែលទាក់ទង

ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        9
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm