នាយករដ្ឋមន្ត្រីអ៊ីតាលីជំរុញឲ្យអឺរ៉ុបជជែកជាមួយរុស្ស៊ី តែមិនឃើញពីការវិលត្រឡប់ចូលប្លុក G8 ឆាប់ៗទេ

2026/01/10 03:04:32 am        259


នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បាននិយាយនៅថ្ងៃសុក្រ (ទី៩ ខែមករា ឆ្នាំ២០២៦) នេះថា អឺរ៉ុបគួរតែបើកការសន្ទនាជាមួយរុស្ស៊ីឡើងវិញ ដោយបន្ថែមថា វាគឺលឿនពេកណាស់ ដែលមិនអាចពិភាក្សា អំពីការស្វាគមន៍ទីក្រុងមូស្គូឲ្យត្រឡប់ចូលវិញក្នុងក្រុមប្រទេសមានឧស្សាហកម្មឈានមុខគេទាំង ៨ (G8) ។

លោកស្រី Meloni បាននិយាយថា លោកស្រីយល់ស្របជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលថ្មីៗនេះ បានអំពាវនាវឲ្យអឺរ៉ុបចូលរួមពាក់ព័ន្ធជាមួយទីក្រុងមូស្គូ ខណៈដែលកិច្ចខិតខំប្រឹងប្រែង បន្តមាន ដើម្បីបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន។

នៅក្នុងសន្និសីទសារព័ត៌មានឆ្នាំថ្មីជាប្រពៃណីរបស់លោកស្រី លោកស្រី Meloni បានលើកឡើងថា៖ «ខ្ញុំគិតថា លោក Macron និយាយត្រឹមត្រូវ ពាក់ព័ន្ធនឹងរឿងនេះ។ ខ្ញុំជឿថា ពេលវេលាបានមកដល់ហើយ សម្រាប់អឺរ៉ុប ក្នុងការជជែកជាមួយរុស្ស៊ី»។ លោកស្រីបានបន្ថែមថា៖ «ពីព្រោះប្រសិនបើអឺរ៉ុបសម្រេចចូលរួម ក្នុងដំណាក់កាលនៃការចរចានេះ ដោយសន្ទនាតែជាមួយភាគីម្ខាង ក្នុងចំណោមភាគី២ ខ្ញុំខ្លាចថា នៅទីបញ្ចប់ការចូលរួមចំណែកវិជ្ជមានដែលខ្លួនអាចធ្វើបាន នឹងមានកម្រិត»។

គួរបញ្ជាក់ថា ការចរចា ដើម្បីបញ្ចប់សង្គ្រាមជិត ៤ឆ្នាំ បានបង្កើនល្បឿន ចាប់តាំងពីខែវិច្ឆិកា។ តែទីក្រុងមូស្គូមិនទាន់បានបង្ហាញឆន្ទៈ ក្នុងការធ្វើសម្បទាននៅឡើយទេ បន្ទាប់ពីទីក្រុងគីវ បានជំរុញឲ្យមានការកែប្រែ ចំពោះសំណើរបស់សហរដ្ឋអាមេរិក ដែលដំបូងឡើយគាំទ្រការទាមទារសំខាន់ៗរបស់រុស្ស៊ី។

ទីក្រុងមូស្គូក៏មិនបានផ្តល់សញ្ញាជាសាធារណៈណាមួយថា ខ្លួននឹងទទួលយកកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងផែនការធានាសន្តិសុខដោយសម្ព័ន្ធមិត្តរបស់អ៊ុយក្រែននោះឡើយ ក្នុងនោះរួមទាំងការមានកងទ័ពលោកខាងលិច នៅខាងក្នុងដែនដីអ៊ុយក្រែនផងដែរ។ លោកស្រី Meloni បានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុប គួរតែតែងតាំងបេសកជនម្នាក់ ដើម្បីដោះស្រាយដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងជៀសវាងការភ័ន្តច្រឡំ៕

អត្ថបទដែលទាក់ទង

ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        3
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm