អត្រាឃាតកម្មប្រចាំថ្ងៃធ្លាក់ចុះ ៤០ភាគរយ ក្រោមរដ្ឋបាលរបស់លោកស្រីប្រធានាធិបតី Sheinbaum

2026/01/10 03:38:27 am        30


លោកស្រីប្រធានាធិបតី Claudia Sheinbaum និយាយពីស្ថិតិបឋមថា អត្រាឃាតកម្មប្រចាំថ្ងៃនៅម៉ិកសិក បានធ្លាក់ចុះជិត ៤០ភាគរយ ចាប់តាំងពីពេលដែលលោកស្រី បានឡើងកាន់អំណាច ។

អត្រាឃាតកម្មជាមធ្យមប្រចំាថ្ងៃក្នុងខែធ្នូ ឆ្នាំ ២០២៥ មានចំនួនជាង ៥២នាក់ ពោលគឺធ្លាក់ចុះពីចំនួនជិត ៨៧នាក់ ក្នុងខែកញ្ញា ឆ្នាំ ២០២៤ គឺជាខែមុនពេលលោកស្រី Sheinbaum ឡើងកាន់អំណាច ។

សម្រាប់រយៈពេលពេញមួយឆ្នាំ អត្រាឃាតកម្មជាតិម៉ិកស៊ិកក្នុងចំណោមមនុស្ស ១០ម៉ឺននាក់ មានចំនួនជាង ១៧នាក់ ក្នុងឆ្នាំ ២០២៥ ដែលជាអត្រាទាបបំផុត ចាប់តាំងពីឆ្នាំ ២០១៥ ។ នេះបើយោងតាមបទបង្ហាញរបស់ប្រធានប្រព័ន្ធសន្តិសុខសាធារណៈជាតិម៉ិកស៊ិក ។

អ្នកស្រី Sheinbaum និយាយថា ចំនួននេះ បង្ហាញថា យុទ្ធសាស្រ្តសន្តិសុខជាតិរដ្ឋាភិបាលលោកស្រី បង្កើតលទ្ធផល និងទទួលបានលទ្ធផលពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រមមន្ត្រីសន្តិសុខ ក្រុមយុត្តិធម៌ ហើយនិងអភិបាលរដ្ឋ ។

តាមធម្មតា ចំនួនឃាតកម្ម ត្រូវបានកែសម្រួល នៅពេលដែលវាត្រូវបានចេញផ្សាយជាផ្លូវការដោយទីភ្នាក់ងារស្ថិតិជាតិ(INEGI) បន្ទាប់ពីឆ្លងកាត់ដំណើរការការកែសម្រួល ការត្រួតពិនិត្យ និងការកែតម្រូវរួចមកនោះ ៕

អត្ថបទដែលទាក់ទង

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        1
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm