អ្នកស្លាប់កើនឡើង ក្រោយការបាក់រលំនៅកន្លែងចាក់សំរាម កប់មនុស្សរាប់សិបនាក់ នៅហ្វីលីពីន

2026/01/10 08:45:12 pm        98

ក្រុមអ្នកជួយសង្គ្រោះដែលពាក់មួកសុវត្ថិភាព និងអេស្កាវ៉ាទ័រ បានជីកកកាយ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត នៅថ្ងៃសៅរ៍ (ទី១០ ខែមករា) នៅក្រោមគំនរសំរាមខ្ពស់ដូចភ្នំដែលបានកប់បុគ្គលិកចាក់សំរាមរាប់សិបនាក់ នៅកណ្តាលប្រទេសហ្វីលីពីន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់។

កម្មករប្រមូលសំរាមប្រហែល ៥០នាក់ ត្រូវបានកប់ នៅពេលដែលសំរាមបានបាក់រលំសង្កត់លើពួកគេ កាលពីថ្ងៃព្រហស្បតិ៍ ជាអ្វីដែលក្រុមប្រឹក្សាក្រុងប៉ាន់ប្រមាណថា មានកម្ពស់ស្មើអគារ ២០ជាន់ នៅទីលានចាក់សំរាម Binaliw Landfill ដែលជាកន្លែងដំណើរការដោយឯកជន នៅក្នុងទីក្រុង Cebu។

អ្នកជួយសង្គ្រោះទីក្រុង Cebu លោកស្រី Jo Reyes បានប្រាប់សារព័ត៌មាន AFP នាថ្ងៃសៅរ៍នេះថា ក្រុមអ្នកជួយសង្គ្រោះ កំពុងប្រឈមមុខនឹងគ្រោះថ្នាក់នៃការបាក់រលំបន្ថែមទៀត ខណៈពេលដែលពួកគេរុករកគំនរបាក់បែក។

លោកស្រីបាននិយាយថា៖ «ប្រតិបត្តិការកំពុងបន្តរហូតមកដល់ពេលនេះ។ វានៅតែបន្តមាន។ (ប៉ុន្តែ) ពីមួយពេលទៅមួយពេល កន្លែងចាក់សំរាមកំពុងផ្លាស់ទី ហើយនោះនឹងបញ្ឈប់ប្រតិបត្តិការជាបណ្តោះអាសន្ន។ យើងត្រូវឈប់បន្តិចសិន ដើម្បីសុវត្ថិភាពរបស់អ្នកជួយសង្គ្រោះរបស់យើង»។

ព័ត៌មានពីកន្លែងគ្រោះមហន្តរាយ បានលេចឡើងយឺតៗ ដោយបុគ្គលិកក្រុង បានលើកឡើងពីកង្វះខាតបីការផ្ដល់សញ្ញាពីទីកន្លែងចាក់សំរាម ដែលបម្រើសេវាកម្មដល់ទីក្រុងសេប៊ូ និងសហគមន៍ ជុំវិញផ្សេងទៀត។

លោក Joel Garganera សមាជិកក្រុមប្រឹក្សាក្រុងសេប៊ូ បានប្រាប់សារព័ត៌មានថា គិតត្រឹមម៉ោង ១០ព្រឹក (ម៉ោងក្នុងស្រុក) ចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយនេះ បានកើនឡើងដល់ ៤នាក់យ៉ាងតិច ខណៈ ៣៤នាក់នៅតែបាត់ខ្លួន៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        3
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        2
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        3

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm