ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក៖ អាម៉េរិកនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំជំរុញឱ្យមានការគោរពយ៉ាងពេញលេញចំពោះបទឈប់បាញ់ និងការកំណត់ខណ្ឌសីម៉ាព្រំដែនរវាងកម្ពុជា និងថៃ

2026/01/11 04:29:43 pm        165


ភ្នំពេញ៖ ឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានបញ្ជាក់សាជាថ្មីថា សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ជេ ត្រាំ នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញឱ្យមានការគោរពយ៉ាងពេញលេញចំពោះបទឈប់បាញ់ ការកាត់បន្ថយភាពតានតឹង និងការបន្តឡើងវិញនូវដំណើរការកំណត់ខណ្ឌសីម៉ាព្រំដែន ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែង រវាងប្រទេសទាំងពីរ។

ឯកឧត្តម ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក បានបញ្ជាក់បែបនេះក្នុងឱកាស ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ ក្នុងឱកាសដំណើរទស្សនកិច្ចរយៈពេលខ្លី មកកាន់រាជធានីភ្នំពេញ។ ក្នុងជំនួបនេះបានផ្ដល់ឱកាសដើម្បីផ្លាស់ប្តូរយោបល់លើការពង្រឹងទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិកបន្ថែមទៀត ហើយបានធ្វើឡើង បន្ទាប់ពីលោក Michael George DeSombre ចូលជួបសម្តែងការគួរសមចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការបន្តធ្វើឱ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ។ សហរដ្ឋអាមេរិកបានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុន អាកាសចរណ៍ Air Cambodia ក្នុងការទិញយន្តហោះ Boeing យ៉ាងតិច ១០គ្រឿង ដែលបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដែលកំពុងកើនឡើង។ 

ភាគីទាំងពីរក៏បានឯកភាពលើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម តាមអ៊ីនធឺណិត ដែលប៉ះពាល់ដល់ប្រទេសជាច្រើន នៅទូទាំងពិភពលោក ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ក្នុងន័យនេះ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយចំនួន ១០លានដុល្លារអាមេរិក ដើម្បីគាំទ្រការកសាងសមត្ថភាពដល់ភ្នាក់ងារអនុវត្តច្បាប់របស់កម្ពុជា។

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន លោក DeSombre អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់ថា អាទិភាពរបស់កម្ពុជា គឺរក្សាបទឈប់បាញ់ អនុញ្ញាតឱ្យជនស៊ីវិលភៀសសឹកទាំងអស់បានវិលត្រឡប់ទៅលំនៅឋានវិញ និងពន្លឿនការងារបោះបង្គោលខណ្ឌសីម៉ាព្រំដែន។ 

ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មីចំពោះការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់កម្ពុជាចំពោះសហរដ្ឋអាមេរិក ជាពិសេស ប្រធានាធិបតី ដូណាល់ ជេ ត្រាំ ដែលបានដើរតួនាទីដ៏សំខាន់ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងសន្តិភាពដ៏សំខាន់ដែលកម្ពុជា និងថៃ សម្រេចបាននៅទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ។

ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះការបន្តប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការលើកទឹកចិត្តដល់ការអនុវត្តឲ្យបានពេញលេញនូវ បទឈប់បាញ់ ដូចដែលមានចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

លោក DeSombre បានបញ្ជាក់សាជាថ្មីថា សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ត្រាំ នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញឱ្យមានការគោរពយ៉ាងពេញលេញចំពោះបទឈប់បាញ់ ការកាត់បន្ថយភាពតានតឹង និងការបន្តឡើងវិញនូវដំណើរការកំណត់ខណ្ឌសីម៉ាព្រំដែន ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែង រវាងប្រទេសទាំងពីរ។ លោកក៏បានស្វាគមន៍ផងដែរចំពោះការដោះលែងយោធិនខ្មែរ១៨នាក់ ដែលបានវិលត្រឡប់មកជួបជុំគ្រួសារវិញ។

លោក ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានផ្ដល់ថវិកាចំនួន១៥លានដុល្លារអាមេរិក ដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅរបស់ សហគមន៍នៅព្រំដែនកម្ពុជានិងថៃ និងថវិកាចំនួន ១០លានដុល្លារអាម៉េរិកបន្ថែម សម្រាប់ជួយដល់កិច្ចខិតខំប្រឹងប្រែងដោះមីនមនុស្សធម៌នៅកម្ពុជា។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        12
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        85
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm