អ្នកឧកញ៉ា ម៉ម វណ្ណឌី ដឹកនាំប្រតិភូសមាគមចូលជួបសម្ដែងការគួរសមជាមួយប្រធានសមាគមអតីតយុទ្ធជនវៀតណាម

2026/01/11 11:23:13 am        162

អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ដិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគម នាព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៦ បានអញ្ជើញដឹកនាំប្រតិភូសមាគម និងធុរជនកម្ពុជា ចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង បេសួន ត្រឿង ប្រធានសមាគមអតីតយុទ្ធជនវៀតណាម នៅទីស្នាក់ការកណ្ដាលសមាគមអតីតយុទ្ធជនវៀតណាម នាទីក្រុងហាណូយ។

ក្នុងជំនួបសម្ដែងការគួរសម និងសំណេះសំណាល នាព្រឹកនេះ អ្នកឧកញ៉ា ម៉ម វណ្ណឌី បាននាំយកប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង បេសួន ត្រឿង ព្រមទាំងបានជម្រាបជូនពីវឌ្ឍនភាពការងារសំខាន់ៗ របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ ជាមួយគ្នានេះដែរ អ្នកឧកញ៉ាក៏បានលើកឡើងពីគោលនយោបាយរបស់សមាគម ក្នុងការយកចិត្តទុកដាក់ និងលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងនិវត្តជន តាមរយៈការបង្កើតមុខរបរ ឱកាសការងារ និងជំរុញការធ្វើទំនើបកម្មកសិកម្ម ដើម្បីជំរុញសេដ្ឋកិច្ចមូលដ្ឋានរបស់បងប្អូនអតីតយុទ្ធជន និងនិវត្ត ឱ្យកាន់តែប្រសើរ។

ក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង បេសួន ត្រឿង ប្រធានសមាគមអតីតយុទ្ធជនវៀតណាម បានសម្ដែងក្ដីសោមនស្សរីករាយចំពោះវត្តមានប្រតិភូកម្ពុជាក្នុងដំណើរទស្សនកិច្ចធុរកិច្ចនៅទីក្រុងហាណូយ ព្រមទាំងបានជម្រាបរឮកនឹកដល់ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ជាមួយនឹងការគោរពអញ្ជើញឯកឧត្តមនាយឧត្តមសេនីយ៍មកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមក្នុងវេលាសមស្របណាមួយក្នុងឆ្នាំ២០២៦នេះផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានមានប្រសាសន៍អបអរសាទរ អ្នកឧកញ៉ា ម៉ម វណ្ណឌី ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន តែងតាំងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទទួលបន្ទុកធុរកិច្ច និងការងារវិនិយោគរបស់សមាគម។

ឯកឧត្តមប្រធានសមាគមអតីតយុទ្ធជនវៀតណាម ក៏បានជូនពរឱ្យដំណើរទស្សនកិច្ចធុរកិច្ចរបស់ប្រតិភូកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា ម៉ម វណ្ណឌី នៅលើទឹកដីនៃប្រទេសវៀតណាមនាពេលនេះទទួលបានលទ្ធផលល្អប្រសើរ ក្នុងន័យបន្តរឹតចំណងមិត្តភាពរវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។

ជាការឆ្លើយតប អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគម បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមប្រធានសមាគម និងសង្ឃឹមជឿជាក់ថា ទំនាក់ទំនងរវាងសមាគមនៃប្រទេសទាំងពីនឹងនៅតែបន្តចាប់ដៃជាមួយគ្នាគ្រប់កាលៈទេសៈ ជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការធុរកិច្ច ដើម្បីពង្រឹង និងពង្រឹងចំណងមិត្តភាពកម្ពុជា និងវៀតណាមឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា៕

អត្ថបទដែលទាក់ទង

ប្រជានេសាទទាំង៤រូបនៅខេត្តកោះកុង ត្រូវបានថៃដោះលែងត្រឡប់មកកម្ពុជាវិញហើយ
2026/01/11 06:14:30 pm        1
ការឡើងទស្សនានៅរួតបាកាណ នៃប្រាសាទអង្គរវត្ដ ត្រូវបានកំណត់ម្ដង១០០នាក់
2026/01/11 04:59:24 pm        1
ពលរដ្ឋភៀសសឹកនៅខេត្តឧត្តរមានជ័យ នាំគ្នា​បង្កបង្កើនផលដាំដុះដំណាំបន្លែរួមផ្សំ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ
2026/01/11 03:27:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រជានេសាទទាំង៤រូបនៅខេត្តកោះកុង ត្រូវបានថៃដោះលែងត្រឡប់មកកម្ពុជាវិញហើយ

2026/01/11 06:14:30 pm
​របាយការណ៍៖ អ៊ីស្រាអែល កំពុងរៀបចំប្រតិបត្តិការសឹកជាថ្មីនៅតំបន់ហ្កាហ្សា ក្នុងខែមីនា ខាងមុខនេះ
2026/01/11 05:00:07 pm
​ការឡើងទស្សនានៅរួតបាកាណ នៃប្រាសាទអង្គរវត្ដ ត្រូវបានកំណត់ម្ដង១០០នាក់
2026/01/11 04:59:24 pm
​សភាកោះហ្គ្រីនលែន នឹងបើកកិច្ចប្រជុំដើម្បីពិភាក្សាអំពីការគំរាមកំហែងរបស់សហរដ្ឋអាមេរិក
2026/01/11 04:58:10 pm
​លោក Trump រារាំងតុលាការមិនឱ្យរឹបអូសចំណូលប្រេងរបស់វ៉េណេស៊ុយអេឡា ដែលអាមេរិកកាន់កាប់
2026/01/11 04:55:59 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/11 09:30:25 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/07 04:49:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/11 12:39:33 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/11 09:34:05 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am