ប្រជាកសិករអៀរឡង់រាប់ពាន់នាក់នាំគ្នាតវ៉ា ប្រឆាំងនឹងកិច្ចព្រមព្រៀង EU-Mercosur

2026/01/11 08:37:49 pm        31

 ប្រជាកសិករអៀរឡង់រាប់ពាន់នាក់ដែលភាគច្រើននៃពួកគេធ្វើដំណើរតាមត្រាក់ទ័រនៅទូទាំងប្រទេសនោះ នាំគ្នាតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសហភាពអឺរ៉ុប-អាមេរិកខាងត្បូង(EU-Mercosur) ក្រោយភាគច្រើននៃរដ្ឋ EU បន្តបណ្តោះអាសន្ននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំបំផុតពុំធ្លាប់មានរបស់ខ្លួនមួយនេះ ។

 បាតុកម្មនេះ បានកើតមានឡើង បន្ទាប់ពីមានបាតុកម្មស្រដៀងគ្នានៅប្រទេសប៉ូឡូញ បារាំង និងបែលហ្ស៊ិក កាលពីថ្ងៃសុក្រ ។

កាលពីថ្ងៃសុក្រ ក្រុមប្រជាកសិករបែលហ្ស៊ិកនាំគ្នាតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀង EU-Mercosur ដោយពួកគេនាំគ្នាបិទផ្លូវហាយវ៉េសំខាន់ៗ នៅជិតបន្ទាយ Loncin ដោយប្រើត្រាក់ទ័រ និងរថយន្តធំ ។

បាតុកម្មនេះ នាំឲ្យមានការដុតភ្នក់ភ្លើង និងដាក់បារ៉ែលនៅតាមផ្លូវ ធ្វើឲ្យអាក់ខានខ្លាំងដល់ការធ្វើចរាចណ៍ ។ 

ក្រុមបាតុករនាំគ្នាចាក់កង់រថយន្តចាស់ៗនៅលើផ្លូវ ហើយប្រើប្រាស់បារ៉ែលកំពុងភ្លើងឆេះ ដែលជាផ្នែកមួយនៃការបិទផ្លូវរបស់ពួកគេ ។

ក្រុមប្រជាកសិករ បានបង្ហាញក្តីបារម្ភរបស់ពួកគេថា កិច្ចព្រមព្រៀង EU-Mercosur នឹងធ្វើឲ្យអន្តរាយដល់កសិកម្មក្នុងស្រុក តាមរយៈការបង្កើនការប្រកួតប្រជែងពីការនាំចូលពីអាមេរិកខាងត្បូង គំរាមកំហែងដល់លទ្ធភាពជោគជ័យនៃកសិដ្ឋានបែលហ្ស៊ិក ។

កាលពីថ្ងៃសុក្រនោះដែរ ក្រុមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានផ្តល់ការអនុម័តបណ្ដោះអាសន្ននូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម EU-Mercosur ជាការបើកផ្លូវសម្រាប់ការចុះហត្ថលេខារបស់ពួកគេ ក្រោយកិច្ចចរចាអស់រយៈពេល ២៥ឆ្នាំ បើទោះបីជាមានការជំទាស់កំពុងកើតឡើងនៅទូទាំងប្លុកមួយនេះក៏ដោយ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        206
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        246
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm