ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ព្រះវិហារថ្មី នៃវត្តចាក់អង្រែលើ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

2026/01/11 10:02:33 pm        502

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ព្រះវិហារថ្មី នៃវត្តចាក់អង្រែលើ ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការសាងសង់ព្រះវិហារថ្មីនេះ មិនត្រឹមតែជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងការប្រារព្ធសាសនកិច្ចនានានោះទេ ប៉ុន្តែក៏ជាសក្ខីភាពបង្ហាញពីការរីកចម្រើននៃវិស័យពុទ្ធចក្រ ដែលដើរទន្ទឹមគ្នាយ៉ាងស៊ីចង្វាក់ជាមួយវិស័យអាណាចក្រ ក្រោមម្លប់នៃសុខសន្តិភាព។ ព្រះវិហារថ្មីនេះនឹងត្រូវបានសាងសង់ឡើងជាមួយរចនាបទស្ថាបត្យកម្មអារាមខ្មែរ ដើម្បីទុកជាកេរដំណែលវប្បធម៌និងសាសនា សម្រាប់កូនចៅជំនាន់ក្រោយ ហើយក៏បានឆ្លុះបញ្ចាំងផងដែរពីសាមគ្គីធម៌នៃការចូលរួមលើកស្ទួយតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ក្នុងសុន្ទរកថាសំណេះសំណាល ក្រៅពីការសង្កត់ធ្ងន់លើវិស័យសាសនា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតឱកាសដ៏មានអត្ថន័យនេះ រំលេចយ៉ាងច្បាស់នូវសមិទ្ធផលសេដ្ឋកិច្ចដ៏អស្ចារ្យ ដែលជាផ្លែផ្កាចេញពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ។ ឯកឧត្តមឧបនាយកមន្ត្រីបានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបំពេញតួនាទីជាសេនាធិការដ៏មុតស្រួច ក្នុងការរៀបចំយុទ្ធសាស្ត្រទាក់ទាញវិនិយោគិនពីគ្រប់ទិសទី។ ឯកឧត្តម ក៏បានរំលេចអំពីភាពជោគជ័យនៃការបំបែកកំណត់ត្រាវិនិយោគ ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា ដែលជាព្រឹត្តិការណ៍មិនធ្លាប់មានពីមុនមក។ លំហូរទុនវិនិយោគដែលកើនឡើង ស្តែងឱ្យឃើញតាមរយៈការកើនឡើងនៃចំនួនគម្រោងវិនិយោគ ហើយបានបង្កើតឱកាសការងាររាប់ម៉ឺនកន្លែងជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជួយលើកកម្ពស់ជីវភាពគ្រួសារ និងជំរុញសេដ្ឋកិច្ចជាតិឱ្យមានសន្ទុះទៅមុខ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានទាញចំណាប់អារម្មណ៍អង្គពិធីទាំងមូលឱ្យងើបឈរឡើង ស្មឹងស្មាធ ដើម្បីសម្តែងនូវគារវភក្តីភាព និងការគោរពយ៉ាងស្មោះស្ម័គ្របំផុត ចំពោះវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីដែលបានបូជាជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ ក្នុងបរិយាកាសដ៏សែនស្ងប់ស្ងាត់ និងពោរពេញដោយក្តីគោរពនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានប្រកាសជាឱឡារឹកថា៖ អានិសង្សនៃមហាកុសលដែលកើតចេញពីការរួបរួមគ្នាកសាងព្រះវិហារថ្មីនាឱកាសនេះ មួយផ្នែកធំសូមឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធវីរយុទ្ធជនពលីគ្រប់រូប ដែលបានការពារមាតុភូមិឱ្យយើងមានជួបជុំនាថ្ងៃនេះ។ ហើយមួយផ្នែកទៀត សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំសព្ទសាធុការពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប និងប្រជាជាតិកម្ពុជាទាំងមូល ឱ្យទទួលបាននូវសុខសន្តិភាពពេញលេញ ប្រកបវិបុលភាព និងភាពក្សេមក្សាន្តតរៀងទៅ៕

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm       
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm