ពលរដ្ឋភៀសសឹកនៅខេត្តឧត្តរមានជ័យ នាំគ្នា​បង្កបង្កើនផលដាំដុះដំណាំបន្លែរួមផ្សំ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ

2026/01/11 10:27:12 pm        516

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី១១ ខែកមរា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋ ភៀសសឹកមកពីតាមបន្ទាត់ព្រំដែនកម្ពុជា និងថៃ ដោយសារការឈ្លានពានរបស់យោធាថៃ បច្ចុប្បន្នកំពុងស្នាក់នៅជាបណ្តោះអាសន្នក្នុងជំរំ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បាននាំគ្នាដាំដុះដំណាំបន្លែរួមផ្សំនានា ដើម្បីផ្គត់ផ្គង់តម្រូវការចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ នៅទីតាំងជំរំ។

ពលរដ្ឋភៀសសឹកមកពីសង្កាត់បន្សាយរ៉ាក់ ក្រុងសំរោង ដែលកំពុងស្នាក់នៅជំរំ បានឲ្យដឹងថា ការដាំដុះបន្លែរួមផ្សំនៅពេលនេះ គឺបានការណែនាំពីមន្រ្តីជំនាញកសិកម្មខេត្ត បាន​ផ្តល់នូវគ្រាប់​ពូជ​ដំណាំដើម្បីដាំដុះសម្រាប់ជាការផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ​កាត់បន្ថយការចំណាយ។ ពលរដ្ឋភៀសសឹក លើកឡើងថា សកម្មភាពដាំដុះបន្លែបង្ការនៅជំរំភៀសសឹកនេះ ក៏បានជួយដល់ពួកគាត់ឱ្យបញ្ចេញសកម្មភាពខ្លះៗកាត់បន្ថយការតានតឹង និងជាការហាត់កីឡាផងដែរ។

ជាមួយគ្នានោះ មន្រ្តីជំនាញកសិកម្មខេត្តឧត្តរមានជ័យ​ បានលើកឡើងថា ការបង្កើតការ​ដាំដុះ​បន្លែ​ក្នុងតំបន់ភៀសសឹក​គឺ​មានការ​ផ្ដួចផ្ដើម​ឡើងដោយ​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដើម្បីធ្វើឲ្យបងប្អូន​ប្រជាពលរដ្ឋទាំងអស់ ​ដែលកំពុងភៀសសឹក អាច​ទទួល​បាន​ការ​ផ្គត់ផ្គង់​បន្លែសម្រាប់ធ្វើអាហារប្រចាំថ្ងៃ ​និងកាត់បន្ថយការចំណាយ។

មន្រ្ដីជំនាញរូបនេះ បានបន្តថា ​សកម្មភាពបងប្អូនភៀសសឹក សហការសាមក្គីគ្នាដាំដុះដំណាំ​នៅពេលនេះ ​ក៏អាចជួយដល់បងប្អូនត្រឡប់ទៅមូលដ្ឋានវិញមានជំនាញ និង​ចំណេះដឹងច្រើន​ពីវិស័យកសិកម្ម និងអាចធ្វើឲ្យបងប្អូនអាចបង្កើតការដាំដុះនៅមូលដ្ឋាន​អាចរក​បានប្រាក់ចំណូល​ផងដែរ៕


អត្ថបទដែលទាក់ទង

ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        86
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        261
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm