ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង ជំរុញឱ្យកូរ៉េខាងត្បូង បើកការស៊ើបអង្កេតលើឧប្បត្តិហេតុយានដ្រូន

2026/01/11 11:34:43 pm        80

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃអាទិត្យ (១១ មករា) នេះ លោកស្រី គីម យ៉ូជុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានជំរុញឱ្យកូរ៉េខាងត្បូង ស៊ើបអង្កេតលើឧប្បត្តិហេតុយានដ្រូនថ្មីៗនេះលើដែនអាកាសកូរ៉េខាងជើង។

លោកស្រី គីម បាននិយាយថា លោកស្រីកោតសរសើរទីក្រុងសេអ៊ូល ដែលបានធ្វើការសម្រេចដ៏ឈ្លាសវៃមួយក្នុងការប្រកាសជំហរផ្លូវការរបស់ខ្លួនថា ខ្លួនគ្មានចេតនាញុះញង់ឡើយ ដោយព្រមានថា ការញុះញង់ណាមួយនឹងនាំឱ្យមានស្ថានភាពដ៏អាក្រក់។ លោកស្រីបន្តថា៖ មិនថាជនល្មើសជាអង្គការស៊ីវិល ឬបុគ្គលនោះទេ អាជ្ញាធរដែលទទួលខុសត្រូវចំពោះសន្តិសុខជាតិ មិនអាចគេចវេះពីការទទួលខុសត្រូវរបស់ពួកគេបានឡើយ។

យោធាកូរ៉េខាងជើង បាននិយាយកាលពីថ្ងៃសៅរ៍ថា ដ្រូនជាច្រើនគ្រឿងត្រូវបានបង្ហោះពីកូរ៉េខាងត្បូង ចូលទៅកូរ៉េខាងជើង នៅដើមខែនេះ បន្ទាប់ពីការជ្រៀតចូលដែនអាកាសមួយផ្សេងទៀតក្នុងខែកញ្ញា កន្លងទៅ ដែលនៅពេលនោះ កូរ៉េខាងត្បូងឆ្លើយតបថា អាកាសយានទាំងនោះមិនត្រូវបានដំណើរការដោយយោធាទេ។

កូរ៉េខាងត្បូងក៏បាននិយាយផងដែរថា នឹងមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់លើជនស៊ីវិលម្នាក់ ដែលប្រហែលជាអ្នកបញ្ជាដ្រូននោះ ដោយបញ្ជាក់ច្បាស់ៗពីជំហររបស់ខ្លួនថា ពុំមានចេតនាញុះញង់ឡើយ។ ការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអាទិត្យនេះថា ខ្លួននឹងចេញផ្សាយលទ្ធផលស៊ើបអង្កេតឱ្យឆាប់រហ័ស ទៅលើឧប្បត្តិហេតុយានដ្រូននេះ ខណៈបញ្ជាក់ជាថ្មីនូវជំហររបស់រដ្ឋាភិបាលថា ពុំមានចេតនាញុះញង់កូរ៉េខាងជើងនោះទេ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        34
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        39
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm