ការឡើងទស្សនានៅរួតបាកាណ នៃប្រាសាទអង្គរវត្ដ ត្រូវបានកំណត់ម្ដង១០០នាក់

2026/01/11 11:59:24 pm        545

រួតបាកាណ ឬកំពូលប្រាសាទអង្គរវត្ដ ដែលជាទីដ្ឋានគេជឿថា មានបារមីសក្តិសិទ្ធិ និងមានអ្នកទេសចរគ្រប់ជាតិសាសន៍ឡើងទៅទស្សនា និងគោរពបូជានោះ នៅតែកំណត់ឱ្យឡើងទៅទស្សនាម្ដងមួយរយនាក់ ក្នុងរយៈពេលពី១០ទៅ១៥នាទី ដោយក្នុងមួយថ្ងៃមានអ្នកឡើងទៅទស្សនាប្រមាណ៥០០០នាក់។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថាជារៀងរាល់ថ្ងៃ មន្ត្រីអាជ្ញាធរជាតិអប្សរា បានរៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាពជាប្រចាំសម្រាប់ភ្ញៀវទេសចរដែលឡើងទៅទស្សនាផង និងថ្វាយគ្រឿង​សក្ការៈបូជាផង ។លោក បន្ដថា កំពូលប្រាសប្រាសាទអង្គរវត្ដ ជាទីឋានខ្ពស់ ដែលមានអ្នកទេសចរគ្រប់ជាតិសាសន៍ទៅទស្សនាជារៀងរាល់ថ្ងៃ ដោយក្នុងមួយថ្ងៃប្រមាណពី៤ពាន់ទៅ៥ពាន់នាក់ ប៉ុន្ដែការឡើងទៅទស្សនាបានកំណត់ក្នុងមួយវគ្គៗ១០០នាក់ ក្នុងរយៈពេលពី១០ទៅ១៥នាទី ព្រោះជាទីឋានដែលខ្ពស់ និងតូចចង្អៀត និងដើម្បីសុវត្ថិភាពភ្ញៀវទេសចរ ប៉ុន្ដែសម្រាប់ថ្ងៃសិល មិនត្រូវបានឱ្យឡើងទៅទស្សនានោះទេ ដើម្បីទុកពេលវេលាឱ្យក្រុមការងារសម្អាតបរិស្ថាន និងពួកគាត់មានពេលសម្រាក។លោកបានបន្ដថា រួតបាកាណនេះ ជាទីកន្លែងបានគយគន់ទេសភាពព្រៃព្រឹក្សាពីខាងលើប្រាសាទ ។

លោកបន្ដថា ភ្ញៀវទេសចរចូលចិត្ដការទស្សនានៅទីឋានខ្ពស់ មិនមែនមានតែនៅរួតបាកាណនេះទេ គឺនៅប្រាសាទបាខែង និងប្រាសាទបាពួន ផងដែរ ។

សូមបញ្ជាក់ថា រួតបាកាណជាកន្លែងដែលគេជឿថា មានបារមីសក្តិសិទ្ធិ ដែលអ្នកទេសចរ​គ្រប់ជាតិសាសន៍ឡើងទៅទស្សនា និងគោរពបូជា។ រួតបាកាណ ឬកំពូលកណ្ដាល​នៃប្រាសាទអង្គរវត្ត ដែលមានកម្ពស់ប្រមាណ៦៥ម៉ែត្រ គឺជាគោលដៅដ៏សំខាន់​បំផុតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលតែងតែឡើងទៅទស្សនា។

ការឡើងទៅលើកំពូលប្រាសាទអង្គរ គឺមិនត្រឹមតែឱ្យលើសពី១០០នាក់ទេក្នុងពេលទស្សនាម្ដងៗ ក៍តម្រូវឱ្យភ្ញៀវទេសចរទាំងឡាយគោរពទៅតាម(ក្រមប្រតិបត្តិអង្គរ)មិនស្លៀកពាក់ខ្លី មិនសមរម្យ ត្រូវរក្សាភាពស្ងៀមស្ងាត់ និងសណ្តាប់ធ្នាប់ក្នុងកំឡុងពេលទស្សនា ហើយរយៈពេលទស្សនាទៀតសោត គឺមិនលើសពី១៥នាទីឡើយ។ ហាមក្មេងដែលមានអាយុក្រោម១២ឆ្នាំ ស្រ្តីមានផ្ទៃពោះ និងអ្នកដែលមានជំងឺខ្សោយបេះដូងឡើងទៅលើរួតបាកាណ ពីព្រោះតែជណ្ដើរមានរាងចោតខ្លាំង៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        90
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        188
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        171

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm