ប្រជានេសាទទាំង៤រូបនៅខេត្តកោះកុង ត្រូវបានថៃដោះលែងត្រឡប់មកកម្ពុជាវិញហើយ

2026/01/12 01:14:30 am        426

ប្រជានេសាទចំនួន៤នាក់នៅខេត្តកោះកុង ត្រូវបានសមត្ថកិច្ចថៃដោះលែងឱ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញហើយ រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ក្រោមកិច្ចសម្របសម្រួលយ៉ាងសកម្មរបស់អាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ។

ជារឿងដែលគួរឱ្យត្រេកអរ ដែលប្រជានេសាទ៤នាក់ដែលអាជ្ញាធរថៃចាប់ឃាត់ខ្លួននៅលើផ្ទៃសមុទ្រ កាលពីថ្ងៃទី៦ ខែមករា ហើយឥឡូវនេះ ពួកគេត្រូវបានដោះលែងអោយវិលត្រឡប់មកជួបជុំគ្រួសារវិញហើយ គ្រាសាច់ញាតិទន្ទឹងរង់ចាំជិត១សប្តាហ៍មកនេះ។ ការដោះលែងនេសាទរបស់ខេត្តកោះកុង នៅពេលនេះធ្វើឡើងក្រោមកិច្ចសហការយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តកោះកុង។

លោកជំទាវ ឈី វ៉ា អភិបាលខេត្ត ថ្លែងថា រាល់បញ្ហាប្រជាពលរដ្ឋជាមួយភាគីថៃ មិនត្រូវបានមើល រំលងនោះទេ ពោលគឺបានប្រឹងប្រែងគ្រប់វិធីសាស្រ្តសម្របសម្រួលជាមួយភាគីថៃ ដើម្បីអោយមានការដោះលែងវិញប្រកបដោយសុវត្ថិភាព។

តំណាងប្រជានេសាទត្រូវបានថៃដោះលែង បានឱ្យដឹងថា មុននឹងមានការចាប់ខ្លួន ពួកគាត់នេសាទ ​លើសមុទ្រតាមតែទម្លាប់រកត្រី ក្តាម មឹក ប៉ុណ្ណោះដែលគិតថាជាដែនទឹករបស់កម្ពុជា។ ការចាប់ខ្លួនពួកគាត់ ​សមត្ថកិច្ចបានសួរនាំច្រើនពីការនេសាទ។ ប្រជានេសាទ ក៏សូមថ្លែង​អំណអរគុណយ៉ាងខ្លាំងជូនរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តកោះកុង ដែលបានខិតខំប្រឹងប្រែងដោះស្រាយឱ្យពួកគាត់វិលត្រឡប់មកផ្ទះជួបជុំគ្រួសារវិញ។

គួររម្លឹកថា កងទ័ពជើងទឹកថៃ នៅម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានចាប់យកទូកនេសាទប្រជាពលរដ្ឋខ្មែរ១គ្រឿង ដែលមានពលរដ្ឋខ្មែរចំនួន៤នាក់ កំពុងនេសាទ នៅក្បែរនឹងឆ្នេរកោះយ៉ នៅលើផ្ទៃព្រំដែនសមុទ្រកម្ពុជា-ថៃ ដែលមិនទាន់ថមថយកម្ដៅជម្លោះ៕

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        26
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm