អគារផ្ទះល្វែងមួយពាន់ខ្នងនៅរដ្ឋធានីគីវរបស់អ៊ុយក្រែន នៅតែគ្មានប្រព័ន្ធកម្ដៅក្រោយការវាយប្រហាររបស់រុស្ស៊ី

2026/01/12 05:15:33 pm        84

ក្រុមអាជ្ញាធរមូលដ្ឋានបាននិយាយកាលពីថ្ងៃអាទិត្យថា អគារផ្ទះល្វែងជាង ១.០០០ ខ្នងក្នុងរដ្ឋធានីគីវរបស់អ៊ុយក្រែននៅតែគ្មានប្រព័ន្ធកម្ដៅបន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់រុស្ស៊ីថ្មីៗនេះ។

ប្រទេសរុស្ស៊ីបានបង្កើនការបាញ់ផ្លោងលើប្រព័ន្ធថាមពលរបស់អ៊ុយក្រែនចាប់តាំងពីបើកការវាយប្រហារពេញបន្ទុកលើប្រទេសជិតខាងរបស់ខ្លួនមួយនេះ ក្នុងឆ្នាំ ២០២២ មក ។

កាលពីថ្ងៃសុក្រ ការវាយប្រហារដោយមីស៊ីលលើរដ្ឋធានីគីវបានធ្វើឱ្យរដ្ឋធានីស្ទើរតែទាំងមូលគ្មានអគ្គិសនី និងប្រព័ន្ធកម្ដៅ ស្របពេលមានខ្យល់ត្រជាក់ខ្លាំង ហើយរហូតដល់ថ្ងៃអាទិត្យទើបអាជ្ញាធរបានស្តារការផ្គត់ផ្គង់ទឹកឡើងវិញ ហើយស្តារអគ្គិសនី និងប្រព័ន្ធកម្ដៅឡើងវិញដោយផ្នែក។

រដូវរងាលើកទីបួននៃសង្គ្រាមអាចជារដូវរងាត្រជាក់បំផុត និងងងឹតបំផុត ដោយការខូចខាតដែលបានផ្ដោតទៅលើបណ្តាញអគ្គិសនីបានដាក់បន្ទុកបន្ថែមទៅលើឧបករណ៍បម្រើសេវាថាមពល ស្របពេលសីតុណ្ហភាពត្រជាក់បានធ្លាក់ដល់ក្រោម -១២ អង្សាសេ រួចទៅហើយ។

ក្រសួងថាមពលរបស់អ៊ុយក្រែននិយាយថាកងកម្លាំងរុស្ស៊ីបានវាយប្រហារប្រព័ន្ធថាមពលប្រទេសនេះ ម្តងទៀតនៅពេលយប់ដោយកាត់ផ្តាច់អគ្គិសនីមួយរយៈខ្លីទៅកាន់តំបន់ Dnipropetrovsk និង Zaporizhzhia ភាគអាគ្នេយ៍។

លោកប្រធានាធិបតី Volodymyr Zelenskyy បាននិយាយថា រុស្ស៊ីបានបាញ់ដ្រូនចំនួន ១.១០០គ្រឿង ទម្លាក់គ្រាប់បែកតាមអាកាសជាង ៨៩០ គ្រាប់ និងមីស៊ីលជាង ៥០ គ្រាប់ រួមទាំងមីស៊ីលបាលីស្ទីក មីស៊ីលតម្រង់គោលដៅ និងមីស៊ីលរយៈចម្ងាយមធ្យម ប្រឆាំងនឹងអ៊ុយក្រែនក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ៕

អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        5
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        26
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        21

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm