លោក Bessent៖ សហរដ្ឋអាមេរិក អាចនឹងដកទណ្ឌកម្មបន្ថែមទៀតលើវ៉េណេស៊ុយអេឡា នៅសប្តាហ៍នេះ

2026/01/12 06:09:35 pm        134

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃសុក្រ (៩ មករា) សប្ដាហ៍មុនថា ទណ្ឌកម្មបន្ថែមរបស់សហរដ្ឋអាមេរិក លើវ៉េណេស៊ុយអេឡា អាចត្រូវបានដកចេញក្នុងសប្តាហ៍នេះ ដើម្បីជួយសម្រួលដល់ការលក់ប្រេង ហើយលោកក៏នឹងជួបជាមួយប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងធនាគារពិភពលោក នៅសប្តាហ៍នេះផងដែរ ស្តីពីការចូលរួមឡើងវិញរបស់ពួកគេជាមួយវ៉េណេស៊ុយអេឡា។

ក្នុងបទសម្ភាសន៍នោះ លោក Bessent បាននិយាយថា ទ្រព្យសកម្មរូបិយវត្ថុតម្លៃជិត ៥ពាន់លានដុល្លារ របស់វ៉េណេស៊ុយអេឡា ដែលត្រូវបានបង្កកនាពេលបច្ចុប្បន្ន នៅក្នុងសិទ្ធិដកប្រាក់ពិសេស (SDR) ឬគេស្គាល់ថាជា ទ្រព្យបំរុងអន្តរជាតិ របស់មូលនិធិ IMF អាចត្រូវបានប្រើប្រាស់ដើម្បីជួយកសាងសេដ្ឋកិច្ចរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះឡើងវិញ។

ចំណាត់ការទាំងនេះគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីធ្វើឱ្យវ៉េណេស៊ុយអេឡា មានស្ថិរភាព និងលើកទឹកចិត្តដល់ការវិលត្រឡប់របស់ក្រមហ៊ុនផលិតប្រេងអាមេរិក ទៅកាន់ប្រទេសនេះវិញ បន្ទាប់ពីកងកម្លាំងអាមេរិក បានចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro នៅទីក្រុងការ៉ាកាស។

បច្ចុប្បន្ន វ៉េណេស៊ុយអេឡា មានរូបិយបណ្ណប្រហែល ៣,៥៩ ពាន់លាន នៅក្នុងសិទ្ធិដកប្រាក់ពិសេស SDR ដែលមានតម្លៃប្រហែល ៤,៩ ពាន់លានដុល្លារអាមេរិក គិតត្រឹមអត្រាប្តូរប្រាក់ថ្ងៃសុក្រសប្ដាហ៍មុន ប៉ុន្តែបច្ចុប្បន្ន ប្រទេសនេះមិនអាចចូលប្រើប្រាស់រូបិយបណ្ណទាំងនោះបានឡើយ។ គួរឱ្យដឹងថា ទ្រព្យបំរុងអន្តរជាតិ SDR នោះ ត្រូវបានបង្កើតឡើងដោយប្រាក់ដុល្លាររបស់អាមេរិក ប្រាក់អឺរ៉ូរបស់អឺរ៉ុប ប្រាក់យ៉េនរបស់ជប៉ុន ប្រាក់ផោនរបស់អង់គ្លេស និងប្រាក់យ័នរបស់ចិន៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        9
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        10
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm