បណ្តាប្រទេសនៅអឺរ៉ុបគាំទ្រកោះហ្គ្រីនលែន ចំពោះមុខនៃការប្រឈមការគំរាមកំហែងរបស់សហរដ្ឋអាមេរិក

2026/01/12 06:29:53 pm        134

បណ្តាប្រទេសនៅអឺរ៉ុបបានបន្តបង្ហាញការគាំទ្រដល់កោះហ្គ្រីនលែន (Greenland) នៅចំពោះមុខនៃការប្រឈមទៅនឹងការអំពាវនាវរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ឲ្យសហរដ្ឋអាមេរិកគ្រប់គ្រងកោះនៅក្នុងតំបន់មហាសមុទ្រអាកទិកមួយនេះ។

លោក Rasmus Jarlov ប្រធានគណៈកម្មាធិការការពារជាតិដាណឺម៉ាក បាននិយាយកាលពីថ្ងៃអាទិត្យថា ការប្រឈមដាក់គ្នាខាងយោធាណាមួយលើដែនដីហ្គ្រីនលែន នឹងក្លាយជាសង្គ្រាមដ៏ល្ងង់ខ្លៅបំផុតក្នុងប្រវត្តិសាស្ត្រ។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sky News លោក Jarlov បាននិយាយថា មហិច្ឆតារបស់លោក Trump ក្នុងការដណ្តើមយកកោះហ្គ្រីនលែន តំណាងឱ្យអ្នកប្រជែងទាមទារដីធ្លីខុសច្បាប់បំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើប។

លោក Jarlov ក៏បានកត់សម្គាល់ផងដែរថា ទាំងរុស្ស៊ី និងចិន មិនមានសកម្មភាពណាមួយនៅហ្គ្រីនលែនទេ។ ពួកគេមិនមានស្ថានកុងស៊ុលទេ។ ពួកគេមិនមានសកម្មភាពរុករករ៉ែទេ។ ពួកគេមិនមានជាប់ពាក់ព័ន្ធអ្វីនោះទេ។ ពួកគេមិននៅទីនោះទេ។

លោកបានសង្កត់ធ្ងន់ថា ជនជាតិហ្គ្រីនលែនបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេមិនចង់ក្លាយជាជនជាតិអាមេរិកទេ ហើយពួកគេមិនមែនសម្រាប់លក់ទេ។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអង់គ្លេស លោក Heidi Alexander មិនបានច្រានចោលការដាក់ពង្រាយកងទ័ពអង់គ្លេសទៅកាន់កោះហ្គ្រីនលែនទេ នៅពេលដែលត្រូវបានសួរអំពីលទ្ធភាពកាលពីថ្ងៃអាទិត្យ។

អធិការបតីរង និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Lars Klingbeil ក៏បាននិយាយកាលពីថ្ងៃអាទិត្យផងដែរថា អនាគតរបស់ដែនដីហ្គ្រីនលែន គឺជាបញ្ហាតែមួយគត់សម្រាប់ដាណឺម៉ាក ហើយដែនដីហ្គ្រីនលែន នឹងសម្រេចជោគវាសនាដោយខ្លួនឯង៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        85
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        74
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm