ពន្ធដារ គ្រោងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងលេខកូដសម្គាល់អចលនទ្រព្យនាពេលខាងមុខ

2022/03/08 07:26:25 pm        591

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងលេខកូដ សម្គាល់អចលនទ្រព្យនាពេលខាងមុខ។ តាមរយៈប្រព័ន្ធនេះ គឺមានគោលបំណងដើម្បីឲ្យមានតម្លាភាពសម្រាប់អ្នកបង់ពន្ធ។ ចំពោះក្រុមហ៊ុនសាងសង់បុរី ឬផ្ទះល្វែង បើមិនបង់ពន្ធ មិនអាចកាត់ឈ្មោះផ្ទេរកម្មសិទ្ធិបានឡើយ។

ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី កាលពីល្ងាចថ្ងៃទី៨ មីនា ឆ្នាំ២០២២កន្លងទៅ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមាន​ប្រសាសន៍​ថា ប្រទេសកាន់តែរីកចម្រើន ​ការស្វែងរកលំនៅឋានឲ្យមានភាពងាយស្រួល ត្រូវតែ​មាន​ប្រព័ន្ធគ្រប់គ្រងទិន្នន័យឲ្យល្អនិងត្រឹមត្រូវ ​ព្រោះថា​បណ្តាប្រទេសផ្សេងៗទៀត គេមានរួចអស់​ទៅហើយ។

លោកបន្តថា ជាទូទៅម្ចាស់បុរីភាគច្រើន គាត់បាន​គោរព​តាមគោលនយោបាយបង់ពន្ធទៅ​តាមការ​កំណត់​យ៉ាងល្អប្រសើរ ​ជាពិសេសតាមប្រព័ន្ធ​ទិន្នន័យ​សព្វថ្ងៃនេះ ដែល​រដ្ឋាភិបាល​បានដាក់​ឲ្យ​ប្រើប្រាស់​រួចហើយ ​តាមរយៈ ឃ្យូអរកូដ (QR Code) នៃប្លង់។

ដោយឡែកលោកតំណាងឲ្យបុរីសុខសាន្តភ្នំពេញ ​បានឱ្យដឹងថា ​គិតចាប់ពីដំណើរការសាងសង់ផ្ទះ​សម្រាប់​លក់រហូតមកទល់បច្ចុប្បន្ននេះ ​សម្រេច​បានចំនួនប្រមាណជាង ​៣ពាន់ខ្នងផ្ទះហើយ ដោយ​មានការ​បង់ពន្ធយ៉ាង​ត្រឹមត្រូវ​តាមការកំណត់របស់រដ្ឋ ព្រោះថា នេះជាកាតព្វកិច្ចទាំង​អស់គ្នាត្រូវ​តែ​គោរពតាម​ ដើម្បីរួមចំណែកក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ឲ្យកាន់តែរីកចម្រើនថែមទៀត។

សូមជម្រាបជូនថា ​នៅក្នុងខែឧសភា ​ឆ្នាំ២០២២ខាងមុខនេះ ​អគ្គនាយកដ្ឋានពន្ធដារ នឹងដាក់ឲ្យ​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រងលេខកូដសម្គាល់អចលនទ្រព្យ ​នៅ​ពេលដែលក្រុមហ៊ុន ​សហគ្រាស ដែល​សាងសង់ជាបុរី ​ឬសាងសង់ជាផ្ទះ ​បើថា​អត់បានមកបង់ពន្ធ ​ហើយអត់មានលេខ ​Tax QR ​កូដទេ មានន័យថា​ មកកាត់ឈ្មោះលក់អត់ចេញទេ។

ដើម្បីមានភាពស្មើគ្នា អគ្គនាយកដ្ឋានពន្ធដារ ​បានរៀបចំកម្មវិធីខាងលើនេះ ​ដោយមាន​ ឃ្យូអរ កូដ រាល់ផ្ទះនីមួយៗ ដែលអភិវឌ្ឍន៍ទៅចេញជាប្រព័ន្ធ ដើម្បីឲ្យដឹងថា ​អ្នកនឹងមកទិញផ្ទះពីម្ចាស់បុរី មានអី ឃ្យូអរ កូដហើយ ​បើអ្នកណាទិញដោយគ្មាន ឃ្យូអរ កូដនេះ ​មានន័យថា ​ម្ចាស់បុរីអត់បង់ពន្ធ និង​អត់បានចុះបញ្ជីនោះទេ៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm