រដ្ឋមន្ត្រីទេសចរណ៍ជឿជាក់ឆ្នាំ២០២៦ ទេសចរអន្តរជាតិនឹងកើនឡើង ខណៈវិស័យឯកជន​ពង្រីក​ទីផ្សារ​នៅ​ក្រៅប្រទេស

2026/01/12 07:25:51 pm        290

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញភាពជឿជាក់ថា កម្ពុជា នឹងទទួលបានមោទនភាពថ្មី មាន​ទេសចរ​អន្តរជាតិមកទស្សនាច្រើនកើនលើសឆ្នាំកន្លងមក ខណៈ នៅឆ្នាំ២០២៦នេះ ភាគីរដ្ឋ និង​ឯកជន បានរួមសាមគ្គីគ្នា អនុវត្តផែនការសកម្មភាពជាយុទ្ធសាស្ត្ររបស់ខ្លួនច្រើន ពង្រីក​ការ​ធ្វើ​ទីផ្សារ​ទេសចរណ៍នៅតាមបណ្តាប្រទេសនានា។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី១២ ខែមករានេះថា មក​ដល់​ពេលនេះ ភាគីរដ្ឋ និងឯកជន បានរួមសហការសាមគ្គីគ្នា អនុវត្តផែនការ​សកម្ម​ភាព​ជា​យុទ្ធសាស្ត្រ​របស់ខ្លួនជាច្រើន ការពង្រីកទីផ្សារ ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ផ្សព្វផ្សាយ​គោល​ដៅទេ​សចរណ៍ រៀបចំព្រឹត្តិការណ៍ឆ្នាំទេសចរណ៍កម្ពុជា ចិន កម្ពុជា ឥណ្ឌា រៀបចំ​កញ្ចប់​ទេសចរណ៍​ថ្មីៗ មានការច្នៃប្រឌិត បញ្ចុះតម្លៃសមរម្យ មានគុណភាព និងមានសុវត្ថិភាពខ្ពស់ ហើយ​គ្រប់​ភាគីព័ន្ធក្នុងវិស័យទេសចរណ៍ បានរួមគ្នាពង្រឹងភាពធន់ និងបានត្រៀមខ្លួនរួចរាល់ ទប់​ទ​ល់​ភាព​ប្រែប្រួលវិបត្តិពិភពលោកក្នុងឆ្នាំ២០២៦ រួមទាំងវិបត្តិជម្លោះព្រំដែនកម្ពុជា ថៃ ដែលធ្វើឲ្យ​ប៉ះ​ពាល់ដល់វិស័យទេសចរណ៍ផងដែរ។

លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA ថ្លែងថា បច្ចុប្បន្ន បណ្តា​ទី​ភ្នាក់ងារទេសចរណ៍នៅកម្ពុជាដែលជាសមាជិក បាននិងកំពុង​ធ្វើ​ការងារ​យ៉ាង​សកម្ម​ភាព​ជា​មួយ​ទីភ្នាក់ងារទេសចរណ៍នៅតាមបណ្តាប្រទេស ពិសេស ចិន ឥណ្ឌា រ៉ូសស្ស៊ី ជប៉ុន កូរ៉េ និង​តាម​បណ្តាប្រ​ទេសជាច្រើននៅតំបន់អឺរ៉ុប មជ្ឈឹមបូព៌ា អាមេរិច និងនៅតំបន់អាស៊ី រៀបចំ​កញ្ចប់​ទេសចរណ៍ ​និងផ្សព្វផ្សាយនាំភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា។

របាយការណ៍ក្រសួងទេសចរណ៍ ក្នុងរយៈពេល១១ខែ នៅក្នុងឆ្នាំ២០២៥នេះ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​មកទស្សនាប្រមាណជិត ៥លាន២សែននាក់ ទេសចរ​ក្នុង​ស្រុក​ចេញ​ដើរ​កម្សាន្ត​ប្រមាណ​ជិត​២៤លាននាក់ ខណៈ តាមរបាយការណ៍​ពីគោលដៅទេសចរណ៍ធំៗចំនួន២រួមមាន៖ គោលដៅទេសចរណ៍នៅខេត្តសៀមរាបនៅក្នុងឆ្នាំ២០២៥ ទទួលបាន​ទេសចរ​អន្តរជាតិ​ទៅ​ទស្សនា​បាន​ប្រមាណជិត៩៦ម៉ឺននាក់ ដោយឡែកគោលដៅទេសចរណ៍រាជធានីភ្នំពេញវិញ ក្នុង​ឆ្នាំ​២០២៥ដែរ ទទួលបានទេសចរអន្តរជាតិមកទស្សនាប្រមាណជិត១លាន៩សែននាក់៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        30
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm