កូរ៉េខាងត្បូង ស៊ើបអង្កេតលើយានដ្រូន ដែលកូរ៉េខាងជើងនិយាយថា បំពានដែនអាកាសរបស់ខ្លួន

2026/01/12 07:40:36 pm        123

ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃចន្ទ (១២ មករា) នេះថា អាជ្ញាធរកូរ៉េខាងត្បូង បានបើកការស៊ើបអង្កេតមួយ ផ្តោតលើលទ្ធភាពដែលថាជនស៊ីវិលអាចជាអ្នកបង្ហោះយានដ្រូនជាច្រើនគ្រឿង ដែលកូរ៉េខាងជើង និយាយថា បានរំលោភលើដែនអាកាសរបស់ខ្លួន។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានប្ដេជ្ញាថានឹងធ្វើការស៊ើបអង្កេតយ៉ាងឆាប់រហ័ស ហើយកាលពីថ្ងៃសៅរ៍កន្លងទៅ លោកក៏បាននិយាយថា ប្រសិនបើជនស៊ីវិលពិតជាអ្នកបញ្ជាយានដ្រូននោះមែន នោះនឹងក្លាយជា «ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ» ដែលគំរាមកំហែងដល់សន្តិសុខ និងសន្តិភាពរបស់កូរ៉េខាងត្បូង នៅលើឧបទ្វីបកូរ៉េ។

អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង បានដកស្រង់សម្តីលោករដ្ឋមន្ត្រីការពារជាតិ Ahn Gyu-back ថា កូរ៉េខាងត្បូង មានឆន្ទៈក្នុងការស៊ើបអង្កេតរួមគ្នាជាមួយកូរ៉េខាងជើង ប៉ុន្តែមិនទាន់បានធ្វើសំណើនេះនៅឡើយទេ។

កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន យោធាកូរ៉េខាងជើង បានចោទកូរ៉េខាងត្បូងថា «បង្កហេតុ» ដោយការបញ្ជូនយានដ្រូនទាំងនោះទៅលើដែនអាកាសខ្លួន។ យោធាកូរ៉េខាងត្បូង បានឆ្លើយតបភ្លាមៗ ដោយច្រានចោលថា ខ្លួនពុំមានទំនាក់ទំនងអ្វីជាមួយដ្រូនទាំងនោះទេ ហើយបានបញ្ជាក់ពីជំហររបស់ទីក្រុងសេអ៊ូលថា ខ្លួនមិនមានបំណងញុះញង់កូរ៉េខាងជើងឡើយ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        329
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        328
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm