អ្នកនាំពាក្យ៖ ក្នុងនាមប្រទេសស្រឡាញ់សន្តិភាព កម្ពុជាគោរព និង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​បទឈប់បាញ់

2026/01/12 07:52:39 pm        271

តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នក​នាំ​ពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ជាថ្មីថា ក្នុងនាម​ប្រទេស​ស្រឡាញ់​សន្តិភាព​កម្ពុជា​គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលខិត​ខំ​ស្វែង​រក​មក​យ៉ាង​លំបាក។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា កម្ពុជាតែងតែតម្កល់សន្តិភាពជាអាទិភាពខ្ពស់បំផុតមួយ ហើយ​គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់ និងស្មោះត្រង់បំផុតនូវបទឈប់បាញ់ គោរពស្មារតី​នៃ​សេចក្តី​​ប្រកាស​រួមថ្ងៃទី២៧ ធ្នូ ឆ្នាំ ២០២៥ រួមទាំងកិច្ចព្រម​ព្រៀង​នានា​ដែលបា​ន​ធ្វើ​កាល​ពី​ពេល​កន្លង​ទៅ និងជានិច្ចកាលប្រកាន់គោលជំហរដោះស្រាយជម្លោះដោយសន្តិវិធី។

ឯកឧត្តមបានបន្តថា តាមរយៈនយោបាយការទូតដ៏សកម្ម ត្រឹមត្រូវ និងសន្តិភាព​និយម​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា បណ្តាប្រទេសជា​មិត្ត​ជា​ពិសេស​ប្រទេស​មហា​អំណាច​បាន​ចាប់​អារម្មណ៍​មក​លើ​ស្ថាន​ការណ៍​ព្រំដែន​កម្ពុជា​ថៃ​ហើយ​បាន​ជួយ​ជ្រោម​ជ្រែង​ដើម្បី​ឈាន​ដល់​បទ​ឈប់​បាញ់​ចំនួន​ពីរ​លើក។​ លើកទី១ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការផ្តួចផ្តើមពីឯកឧត្តម Donald J.Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងការសម្របសម្រួលពីឯកឧត្តម Anwar Ibrahim នាយករដ្ឋ​មន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ដោយមានការ​ចូលរួម​យ៉ាង​សកម្ម​ពី​សាធារណ​រដ្ឋ​ប្រជាមានិតចិន រហូតឈានដល់​ការចុះហត្ថ​លេខា​លើ​សេច​ក្តី​ថ្លែង​ការណ៍​រួម​ស្តីពី​សន្តិភាពទីក្រុងកូឡាឡំពួរ ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ តុលា ឆ្នាំ ២០២៥ និងបទឈប់បាញ់លើកទី២ កើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ តាមស្មារ​តី​នៃកិ​ច្ច​ប្រជុំពិ​សេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ។ 

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា កម្ពុជាជាប្រទេស​តូច​មែន​តែមា​ន​ថ្នាក់​ដឹក​នាំ​ស្រឡាញ់​សន្តិភាព និងចង់ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី តាមច្បាប់អន្តរជាតិ និងមានប្រ​ជាជន​ចេះ​រួម​សាមគ្គី​គ្នាយ៉ា​ងរឹងមាំនៅពីក្រោយរាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យភាពជាតិ និង​បូរណ​ភាព​ទឹក​ដីរ​បស់ខ្លួន។ នេះគឺជាហេតុផលដែលសហគមន៍អន្តរជាតិស្ថិតនៅជាមួយកម្ពុជា និងជួយ​ជ្រោម​ជ្រែង​គ្រប់បែបយ៉ាងដើម្បីបុព្វហេតុដ៏ត្រឹមត្រូវរបស់កម្ពុជា ហើយនេះគឺ​ជា​កត្តា​ធានា​យ៉ាង​កក់​ក្តៅ​ក្នុ​​ងជំហានឆ្ពោះទៅការដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃដោយសន្តិវិធីនិងដោយយុត្តិធម៌ ស្រប​តាមគោលការណ៍ច្បាប់អន្តរជាតិ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm