ស្រ្តីជាកម្លាំងចលករយ៉ាងសកម្មមួយ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

2022/03/08 07:42:53 pm        720

ភ្នំពេញ៖ ក្រុមគ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអ្នកស្ម័គ្រចិត្តជាស្ត្រី ​បានចូលរួមយ៉ាងសកម្ម ក្នុងការ​ចូលរួមទប់ ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ​ជាមួយរាជរដ្ឋាភិបាល ខណៈស្ដ្រីជាឆ្អឹងខ្នង​ នៃសេដ្ឋកិច្ច និងជាមាតានៃពិភពលោក ។

អ្នកគ្រូពេទ្យជាបុគ្គលិកក្នុងមន្ទីរពេទ្យបង្អែកច្បារអំពៅ ស្ថិតក្នុងខណ្ឌច្បារអំពៅ ​បានលើកឡើងថា ក្នុងរយៈកាលការឆ្លងរាលដាលនៃជំងឺកូវីដ១៩ អស់រយៈពេលជាង២ឆ្នាំកន្លងមកនេះ បើទោះបី​ជា​មានការ ព្រួយ​បារម្ភខ្លះ​ និងប្រឈមនៃការចម្លងជំងឺនេះ​ តែ​បានចូលរួមច្រើន​លើការងារ​ទប់ស្កាត់​ជំងឺកូវីដ-១៩ មានទាំងការអប់រំផ្សព្វផ្សាយ​ និងចាក់វ៉ាក់សាំងជូនពលរដ្ឋជាដើម ។

ពួកគេ បានបន្តថា ទន្ទឹមនឹងការចូលរួមនេះ​ ក៏មានការលើកទឹកចិត្តផងដែរ ​ពីថ្នាក់ដឹកនាំ ​អាជ្ញាធរ មូលដ្ឋានក្រុមការងារ និងប្រជាពលរដ្ឋ ទើបធ្វើឲ្យពួកគេមានកម្លាំងចិត្តកាន់តែខ្លាំងឡើង មិនខ្លាចនឿយហត់ ។

លោកគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋានជាបុរស បានលើកឡើងថា​ ក្នុងខណ្ឌច្បារអំពៅនេះ​ សកម្ម ភាព​ចលនារបស់ស្ត្រី ​ក្នុងការងារទប់ស្កាត់ជំងឺកូវីដ-១៩ ​គឺ​ផុលផុស​ខ្លាំងណាស់ ​មិនថាថ្ងៃធ្វើការ ឬ​ថ្ងៃឈប់សម្រាកពិសេសនៅថ្ងៃ​ទិវា​សិទ្ធិនារី​អន្តរជាតិនេះ ​ពួកគេនៅតែបន្តធ្វើការងារ ដោយ​មិនមានឈប់សម្រាក ។

ពាក់ព័ន្ធនឹងការទប់ស្កាត់​ការឆ្លង​រាលដាល ​នៃជំងឺកូវីដ១៩នេះ នៅកម្ពុជា ​គឺ​មាន​សកម្មភាព​យ៉ាងសកម្មពីស្ត្រី នៅទូទាំងប្រទេស ​ហើយក៏មានក្រុម​គ្រូពេទ្យមួយចំនួនជាស្ត្រី បានឆ្លងផងដែរ​នូវ​ជំងឺដ៏កាច​សាហាវនេះ​ រហូតដល់មានការបាត់បង់ជីវិត ​ដែលវីរភាពរបស់ពួកគេនេះ ​ធ្វើ​ឲ្យថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ​ក្រសួងសុខាភិបាល​ និង​ប្រជាពលរដ្ឋ​ទូទៅ ​មានការ​ស្ញប់ស្ញែង​ជា​ខ្លាំង និង​មាន​ការ​សោកស្ដាយ​ នៃ​មរណភាព​របស់ពួកគេ​ ក្នុង​បុព្វហេតុ​ការពារ​សុខមាលភាពលរដ្ឋ ។

គួរបញ្ជាក់ថា ​នៅឆ្នាំ២០២២នេះ ​ជាទិវាខួបលើកទី​ ១១១ ​នៃទិវាអន្តរជាតិ​ ០៨ មីនា ​ក្រោម​ប្រធានបទ “សមភាពយេនឌ័រថ្ងៃនេះ ​ដើម្បីចីរភាពនាពេលអនាគត” ៕អត្ថបទ៖ បាន សុខរិទ្ធ


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        350
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        374
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        472

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm