ពលរដ្ឋនៅសហគមន៍ភូមិកោះថ្មី ឃុំកោះសូទិន រួមគ្នាធ្វើត្រីឆ្អើរត្រៀមយកជូនវីរៈកងទ័ពជួរមុខ

2026/01/12 10:03:18 pm        294

សហគមន៍ត្រីឆ្អើរកោះថ្មីរបស់អ្នកភូមិកោះថ្មី ក្នុងឃុំកោះសូទិន ខេត្តកំពង់ចាម បាន​រួម​គ្នា​ធ្វើ​ត្រី​ឆ្អើរ​ ៣០០០​ចង្កាក់ រួមនឹងដាំបន្លែបង្ការផ្សេងៗ ដើម្បីត្រៀមយកជូនវីរៈកងទ័ពជួរមុខ។

ដោយ​មើលឃើញក្នុងស្មារតីខ្មែរជួយខ្មែរ នឹងដើម្បីជាតិខ្មែរ ខ្មែរមានសាមគ្គីភាពគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ផ្តួចផ្តើមថវិកាឲ្យអ្នកភូមិកោះថ្មី ឃុំកោះសូទិន ស្រុក​កោះ​សូទិន បង្កើតសហគមន៍ធ្វើត្រីឆ្អើរ ខណៈបច្ចុប្បន្នរដូវនេះជារដូវរំហើយ និងតាម​ដង​ទន្លេ​មេគង្គ​សំបូរ​ត្រី​ផង​ដែរ។

ប្រជាពលរដ្ឋនៅភូមិកោះថ្មីនេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយក្នុងការចូលរួមធ្វើត្រីឆ្អើរនេះ គឺ​ដោយ​យកត្រីស្លឹកឬស្សី ឬត្រីរៀលមកធ្វើដែលប្រជានេសាទបានពីទន្លេមេគង្គ ក្នុងគោល​ដៅ​ធ្វើ​ត្រី​ឆ្អើរ​យកទៅផ្តល់ជូនកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា។

តំណាងប្រ​ជាពលរដ្ឋរស់នៅក្នុងភូមិកោះថ្មី ឃុំកោះសូទិន នៃស្រុកកោះសូទិន បានថ្លែង​អំណរ​គុណ​ដល់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដដែលបានផ្តួច​ផ្តើម​ចង​ក្រង​ជា​សហគមន៍​ត្រីឆ្អើ​រ និងផ្តល់ថវិកាទិញត្រីធ្វើឆ្អើរជូនដល់កងទ័ពនេះគឺបង្ហាញឲ្យឃើញថា កម្លាំង​សាមគ្គី​ជួរ​ក្រោយ​នៅ​តែលើកទឹកចិត្តទាំងថវិកា ស្បៀងអាហារ ថ្នាំសង្កូវ និងសម្ភារៈប្រើប្រាស់​ផ្សេង​ៗ​ ក្នុងការផ្តល់ដល់វីរៈកងទ័ពខ្មែរយើង ដែលកំពុង​ឈរ​ការពារ​បូរណ​ទឹក​ដី​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ។

ក្នុងការចុះពិនិត្យ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិកោះថ្មី ឃុំកោះសូទិន ស្រុក​កោះសូទិននេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចងក្រង​ឲ្យ​ភូមិ​នៅ​តំបន់​នេះ​បង្កើតជាសហគមន៍ត្រីឆ្អើរ ដោយបានដាក់ឈ្មោះថា សហគមន៍ត្រីឆ្អើរកោះថ្មី ដោយ​ឃើញ​ពី​សក្តានុពលនៅតំបន់នេះជាប់ដងទន្លេមេគង្គសំបូរត្រី និង​អ្នក​ភូមិ​សាមគ្គី​ភាព​គ្នា​ល្អ​ទៀត​ផង​។

ឯកឧត្តម អភិបាលខេត្តកំពង់ចាម ក៏បានផ្តល់ថវិកា ដើម្បីទិញត្រីធ្វើត្រីឆ្អើរឲ្យបាន ៣០០០ ចង្កាក់ ដើម្បី​ត្រៀមផ្តល់ជូនវីរៈកងទ័ពជួរមុខ​ដែល​បាន​នឹង​កំពុង​ខិតខំ​តស៊ូ​ការពារ​នៅតា​ម​បន្ទាត់​ព្រំដែន​កម្ពុជា​-ថៃ យ៉ាងអង់អាចក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ប្រកបដោយ​ស្មារតី​ស្នេហា​ជាតិ​មាតុភូមិ​៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        123
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        103
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm