ប្រមុខគោលនយោបាយការបរទេស EU រាយការណ៍អំពីការត្រៀមស្នើទណ្ឌកម្មថ្មីប្រឆាំងនឹងអ៊ីរ៉ង់

2026/01/12 10:07:12 pm        109

ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas បាននិយាយថា លោកស្រីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្នើទណ្ឌកម្មថ្មីប្រឆាំងនឹងអ៊ីរ៉ង់។

យោងតាមលោកស្រី Kallas បានឲ្យដឹងថា សហភាពអឺរ៉ុប «បានដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយប្រឆាំងនឹងអ៊ីរ៉ង់រួចហើយ ជាពិសេសប្រឆាំងនឹងអ្នកដែលទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្ស ការពង្រីកកម្មវិធីនុយក្លេអ៊ែរ និងការគាំទ្ររបស់ទីក្រុងតេអេរ៉ង់ចំពោះប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នៅអ៊ុយក្រែន»។

លោកស្រីបានប្រាប់សារព័ត៌មាន Die Welt ថា៖«ខ្ញុំត្រៀមខ្លួនរួចជាស្រេច ដើម្បីស្នើទណ្ឌកម្មបន្ថែម ដើម្បីឆ្លើយតបទៅនឹងការបង្ក្រាបយ៉ាងឃោរឃៅលើក្រុមបាតុករ»។ អ្នកការទូតរូបនេះ បានបន្ថែមថា អ៊ីរ៉ង់កំពុងជួបប្រទះនឹងបាតុកម្មធំបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន DPA វិធានការដំបូងទំនងជានឹងត្រូវអនុវត្តចំពោះអ្នកដែលទទួលខុសត្រូវចំពោះសកម្មភាពប្រឆាំងនឹងក្រុមបាតុករ ដែលអាចរួមបញ្ចូលទាំងរដ្ឋមន្ត្រីផងដែរ។ ការរឹតបន្តឹងទាំងនេះ អាចរួមបញ្ចូលការហាមឃាត់ការធ្វើដំណើរទៅកាន់ប្រទេសសហភាពអឺរ៉ុប និងការបង្កកទ្រព្យសម្បត្តិ។

នៅថ្ងៃទី ២៩ ខែធ្នូ ពាណិជ្ជករបានចាប់ផ្តើមការតវ៉ានៅទីក្រុងតេអេរ៉ង់ ដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៃអត្រាប្តូរប្រាក់រៀលអ៊ីរ៉ង់។ នៅថ្ងៃទី ៣០ ខែធ្នូ និស្សិតបានចូលរួមភាពចលាចលនោះ។ កុបកម្មបានរីករាលដាលដល់ទីក្រុងធំៗភាគច្រើន៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        25
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        20
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm