ស្រ្តីឆ្នើមៗដែលមានឥទ្ធិពលក្នុងការចូលរួមធ្វើគោលនយោបាយថ្នាក់ជាតិ

2022/03/08 08:11:06 pm        725

ភ្នំពេញ៖ ស្របពេលថ្ងៃនេះ ជាទិវាសិទ្ធិនារីអន្តរជាតិលើកទី១១១ មានថ្នាក់ដឹកជាស្រ្តីឆ្នើមជាច្រើន បានចូលរួមការធ្វើគោលនយោបាយថ្នាក់ជាតិ ដើម្បីឲ្យស្រ្តីគ្រប់រូបរួមចំណែកក្នុងការអភិវឌ្ឍជាតិ។

ក្នុងឱកាសអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ខួបលើកទី១១១ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» រាជរដ្ឋាភិបាលតាមរយៈថ្នាក់ដឹកនាំ​សំខាន់ៗ​ជាស្រ្តី ​បានជំរុញដល់ស្រ្តីគ្រប់រូបឲ្យចូលរួមការអភិវឌ្ឍជាតិ ជាពិសេសការចូលរួមធ្វើ​គោល​នយោបាយថ្នាក់ជាតិ។

ស្រ្តីឆ្នើមៗរបស់កម្ពុជា ​ដែល​លេចធ្លោ​និង​មាន​ឥទ្ធិពល​ក្នុងការធ្វើសេចក្តីសម្រេច​ចិត្តទាក់ទង​នឹង​គោល​នយោបាយ​ជាតិធំៗ​ មានដូចជា ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក​បាទ​ក្រហម​កម្ពុជា​និងជាស្រ្តីទី១របស់កម្ពុជា, លោកជំទាវ​កិត្តិសង្គហបណ្ឌិត​ ម៉ែន សំអន ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ​និងអធិការកិច្ច និង​លោកជំទាវ​កិត្តិសង្គហបណ្ឌិត ឃួន សុដារី ​អនុប្រធានទី២​ រដ្ឋសភាកម្ពុជាជាដើម។

ឥស្សរជនជាស្រ្តីទាំងនេះ ​បានក្លាយ​ជាថ្នាក់ដឹកនាំ​គំរូ​សម្រាប់​ស្រ្តីក្នុងការជំរុញ​គោល​នយោបាយ​គាំទ្រ​សេមភាព​យេនឌ័រ។

លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រាប់BTV News ថា រាជរដ្ឋាភិបាលកម្ពុជា​ក្រោមការ​ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធសាស្ត្រ​ចតុកោណ​ ពាក់ព័ន្ធនឹងគោលនយោបាយសមភាពយេនឌ័រ ​ដោយបានផ្តល់​នូវតម្លៃនិង​សារៈសំខាន់​នៃការចូលរួមរបស់ស្រ្តីនៅគ្រប់ដំណើរការ​នៃការអភិវឌ្ឍរបស់ជាតិ។

លោកជំទាវ បន្តថា ក្នុងនាមលោកជំទាវជាស្រ្តីមួយរូប​ដែលបម្រើក្នុងវិស័យរដ្ឋ​បានមើលឃើញ​ពី​ការ​យកចិត្តទុកដាក់ ​និងការលើកទឹកពីរាជរដ្ឋាភិបាលចំពោះស្រ្តីទូទៅ។

ជាមួយគ្នានេះ ស្រ្តីជាមន្រ្តីជាន់ខ្ពស់មួយរូបទៀតគឺ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួង​សុខាភិបាល ​បានលើកទឹកចិត្តដល់ស្រ្តីត្រូវមានឧត្តមគតិផ្ទាល់ខ្លួន ដើម្បីចូលរួមធ្វើកិច្ចការណា​ដែល​បុរសធ្វើបាននោះស្រ្តីក៏ធ្វើបានដូចគ្នា។

មកទល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា បានចេញនូវយុទ្ធសាស្ត្រចតុកោណ «ដើម្បីកំណើនការងារសមធម៌ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា» និងគោលនយោបាយសមភាពយេនឌ័រ ដោយបានផ្តល់នូវតម្លៃនិងសារៈសំខាន់នៃការ​ចូល​រួម​របស់ស្រ្តីនៅគ្រប់ដំណើរការនៃការអភិវឌ្ឍ ​និងបានចាត់ទុកថា ​«ស្ត្រី ​គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និង​សង្គមជាតិ»៕អត្ថបទ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm