អាមេរិក នឹងជំរុញឱ្យចាត់វិធានការកាន់តែលឿនដើម្បីបន្ថយការពឹងផ្អែកលើប្រទេសចិន សម្រាប់រ៉ែកម្រ

2026/01/12 10:20:30 pm        232

មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយថា លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក នឹងជំរុញក្រុមប្រទេសទាំងប្រាំពីរ G7 និងប្រទេសដទៃទៀត ឱ្យបង្កើនកិច្ចប្រឹងប្រែងរបស់ពួកគេកាន់តែឆាប់រហ័ស ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ទាក់ទងនឹងរ៉ែកម្រសំខាន់ៗ នៅពេលលោកធ្វើជាម្ចាស់ផ្ទះទទួលប្រមុខមន្ត្រីហិរញ្ញវត្ថុជាង ១០រូប នៅថ្ងៃចន្ទ (១២ មករា) នេះ។

កិច្ចប្រជុំនេះ ដែលចាប់ផ្តើមជាមួយនឹងអាហារពេលល្ងាចនៅថ្ងៃអាទិត្យ នឹងរួមបញ្ចូលបណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុ ឬរដ្ឋមន្ត្រីមកពីគណៈរដ្ឋមន្ត្រី នៃប្រទេសសេដ្ឋកិច្ចជឿនលឿន G7 សហភាពអឺរ៉ុប អូស្ត្រាលី ឥណ្ឌា កូរ៉េខាងត្បូង និងម៉ិកស៊ិក នេះបើតាមប្រភពមន្ត្រីជាន់ខ្ពស់រូបនោះ។

គិតជារួម បណ្ដាប្រទេសទាំងនេះគ្របដណ្ដប់អត្រា ៦០% នៃតម្រូវការរ៉ែកម្រទូទាំងពិភពលោក។ ចំណែកចិន គ្របដណ្ដប់យ៉ាងធំលើបណ្ដាញផ្គត់ផ្គង់រ៉ែកម្រ ដោយចម្រាញ់រ៉ែទង់ដែង លីចូម កូបាល់ ក្រាហ្វីត និងរ៉ែផ្សេងទៀត ចន្លោះពី ៤៧% ទៅ ៨៧% នេះបើយោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ IEA។

មន្ត្រីរូបនេះបានបន្ថែមថា សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងចេញសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំ ប៉ុន្តែពុំមានសកម្មភាពរួមគ្នាជាក់លាក់ណាមួយទំនងជាកើតឡើងនោះទេ។ កិច្ចប្រជុំនៅថ្ងៃចន្ទនេះ បានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានរបាយការណ៍ថា ចិន បានចាប់ផ្តើមរឹតបន្តឹងការនាំចេញរ៉ែកម្រទៅក្រុមហ៊ុនជប៉ុន និងមេដែកសំខាន់ៗ ក៏ដូចជាហាមឃាត់ការនាំចេញវត្ថុប្រើប្រាស់ពីរផ្លូវ ទៅកាន់យោធាជប៉ុនផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        216
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        257
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        236

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm