អ៊ីរ៉ង់រាយការណ៍ថា រថយន្តសង្គ្រោះបន្ទាន់ប្រហែល ១៥០ គ្រឿង ត្រូវរងការខូចខាត អំឡុងពេលកុបកម្ម

2026/01/12 10:58:40 pm        74

រថយន្តសង្គ្រោះបន្ទាន់ប្រហែល ១៥០ គ្រឿង ត្រូវបានខូចខាត ក្នុងអំឡុងពេលកុបកម្មដ៏ធំ នៅក្នុងប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Tasnim។

យោងតាមទីភ្នាក់ងារសារព័ត៌មានបានឲ្យដឹងថា ក្រុមបាតុករបានវាយប្រហារមណ្ឌលសុខភាព និងអគារដែលជាកម្មសិទ្ធិរបស់សេវាឆ្លើយតបបន្ទាន់។

នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ ពាណិជ្ជករបានចាប់ផ្តើមតវ៉ានៅទីក្រុងតេអេរ៉ង់ ដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់រៀលអ៊ីរ៉ង់។ នៅថ្ងៃទី ៣០ ខែធ្នូ និស្សិតបានចូលរួមបាតុកម្ម។ ភាពចលាចល បានរីករាលដាលដល់ទីក្រុងធំៗភាគច្រើន។ នៅថ្ងៃទី 0២ ខែមករា ក្រុមខ្មាន់កាំភ្លើងដែលមិនស្គាល់អត្តសញ្ញាណ បានបង្ហាញខ្លួននៅតាមដងផ្លូវ ហើយការប៉ះទង្គិចគ្នាដោយអាវុធរវាងក្រុមបាតុករ និងការអនុវត្តច្បាប់កាន់តែខ្លាំងឡើង។

ភាពចលាចល បានកើនឡើងខ្លាំងបំផុត នៅល្ងាចថ្ងៃទី 0៨ ខែមករា នៅពេលដែលជនស៊ីវិលយ៉ាងហោចណាស់ ១៣នាក់ ក្នុងនោះមានកុមារម្នាក់ បានបាត់បង់ជីវិត ដោយសារតែសកម្មភាពរបស់ក្រុមបាតុករ។ អាជ្ញាធរបានរាយការណ៍ពីការស្លាប់របស់មន្ត្រីអនុវត្តច្បាប់ចំនួន ៣៨ នាក់។ អភិបាលក្រុងតេអេរ៉ង់ លោក Alireza Zakani បានរាយការណ៍ថា ក្រុមបាតុករ បានដុតវិហារឥស្លាមចំនួន ២៥ នៅក្នុងរដ្ឋធានី បំផ្លាញធនាគារចំនួន ២៦ មជ្ឈមណ្ឌលវេជ្ជសាស្ត្រចំនួន ៣ អគាររដ្ឋាភិបាលចំនួន ១០ និងអាផាតមិនចំនួន ២៤។ អាជ្ញាធរអ៊ីរ៉ង់បានរិះគន់ក្រុមកុបករថា ជាភេរវករ ហើយបានស្តីបន្ទោសអ៊ីស្រាអែល និងសហរដ្ឋអាមេរិកចំពោះការរៀបចំបង្កភាពវឹកវរនេះ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        20
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        24
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm