លោក Trump៖ អ៊ីរ៉ង់ «ចង់ចរចា» អំឡុងការតវ៉ា តែព្រមានថា «អាមេរិកអាចនឹងចាត់វិធានការ មុនមានជំនួប»

2026/01/12 11:04:44 pm        75

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ថ្នាក់ដឹកនាំអ៊ីរ៉ង់ ដែលដឹកនាំដោយមេដឹកនាំកំពូល លោក Seyyed Ali Hosseini Khamenei បានទូរស័ព្ទទៅលោកស្វែងរក «ការចរចា» បន្ទាប់ពីរូបលោកបានគំរាមចាត់វិធានការផ្នែកយោធា ក្នុងអំឡុងពេលមានការតវ៉ាប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំ នៅក្នុងសាធារណរដ្ឋឥស្លាម។

នៅលើយន្តហោះ Air Force One កាលពីថ្ងៃអាទិត្យ (ទី១១ ខែមករា ឆ្នាំ២០២៦) លោក Trump បានប្រាប់អ្នកសារព័ត៌មានថា «ថ្នាក់ដឹកនាំអ៊ីរ៉ង់ បានទូរស័ព្ទមកកាលពីម្សិលមិញ (ថ្ងៃសៅរ៍)» ដោយលោកបានបន្ថែមថា «កិច្ចប្រជុំមួយកំពុងត្រូវបានរៀបចំឡើង។ ពួកគេចង់ចរចា»។ តែទោះជាយ៉ាងណាក្ដី មេដឹកនាំអាមេរិក បានបញ្ជាក់ថា៖ «យើងអាចនឹងត្រូវចាត់វិធានការ មុនមានកិច្ចប្រជុំមួយ»។

លោក Trump បាននិយាយថា៖ «អ្វីៗកំពុងចាប់ផ្តើមហើយ វាហាក់ដូចជា និងមានមនុស្សមួយចំនួន ត្រូវបានសម្លាប់ ដែលពួកគេមិនគួរត្រូវបានសម្លាប់សោះឡើយ។ មិនគួរមានអំពើហិង្សាកើតឡើងទេ ប្រសិនបើអ្នកហៅពួកគេថា មេដឹកនាំ។ ខ្ញុំមិនដឹងថា តើពួកគេជាមេដឹកនាំ ឬថា តើពួកគេគ្រាន់តែគ្រប់គ្រងតាមរយៈអំពើហិង្សា»។ សម្ដីរបស់លោកនេះកើតមានឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋបាលរបស់លោក បានការពារភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) របស់អាមេរិក ដែលបានសម្លាប់ស្ត្រីអាយុ ៣៧ឆ្នាំម្នាក់ នៅក្នុងរថយន្តរបស់នាង។

មេដឹកនាំអាមេរិករូបនេះ បានបន្ថែមថា យោធាអាមេរិកកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់។ លោកបានសង្កត់ធ្ងន់ថា៖ «យើងកំពុងពិនិត្យមើលវាយ៉ាងយកចិត្តទុកដាក់។ យោធាកំពុងពិនិត្យមើលវា ហើយយើងកំពុងពិនិត្យមើលជម្រើសដ៏រឹងមាំមួយចំនួន។ យើងនឹងធ្វើការសម្រេច»។

គួរបញ្ជាក់ថា អ៊ីរ៉ង់បានជួបប្រទះនឹងរលកនៃភាពចលាចលម្តងហើយម្តងទៀត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ប្រជាជនអ៊ីរ៉ង់រាប់ពាន់នាក់ កំពុងតវ៉ាប្រឆាំងនឹងរបបបច្ចុប្បន្ននៅក្នុងទីក្រុងនានាទូទាំងប្រទេស៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        75
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        108
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm