ខេត្តនៅភូមិភាគឦសាន ទទួលបានគម្រោងវិនិយោគចំនួន៥ មានទុនសរុប ១២៣ លានដុល្លារ

2026/01/12 11:26:44 pm        325

ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដឹកនាំកិច្ចពិភាក្សា និងចុះពិនិត្យទីតាំងគម្រោងចំនួន ៥ ដែលវិនិយោគលើ វិស័យកសិកម្ម និងទេសចរណ៍ មានទុនវិនិយោគសរុបប្រមាណ ១២៣ លានដុល្លារអាម៉េរិក និងបង្កើតការងារប្រមាណ ១ ៧០០ កន្លែង នៅខេត្តមណ្ឌលគីរី ។

ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារ ជំរុញ ការវិនិយោគនៅភូមិភាគឦសាន (ក.វ.ឦសាន) នៅចុងសប្តាហ៍កន្លងមកនេះ បានដឹកនាំកិច្ចពិភាក្សាពិភាក្សា លើគម្រោងវិនិយោគ ដែលបានស្នើការលើកទឹកចិត្តការអនុគ្រោះ និងការសម្រួលនីតិវិធី និងចុះពិនិត្យទីតាំងជាក់ស្តែងនៃគម្រោងវិនិយោគចំនួន ៥ ក្នុងខេត្ត មណ្ឌលគីរី ដែលវិនិយោគលើវិស័យកសិកម្ម និងទេសចរណ៍ មានទុនវិនិយោគសរុបប្រមាណ ១២៣ លានដុល្លារអាម៉េរិក និងមាន សក្តានុពលអាចបង្កើតការងារ ប្រមាណ ១ ៧០០ កន្លែង។

ឯកឧត្តមអនុប្រធាន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការច្រកចេញចូលតែមួយ ក្នុងការសម្របសម្រួលក្រសួង-ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ដើម្បីពន្លឿនការអនុវត្តនីតិវិធីវិនិយោគ និងផ្តល់នូវដំណោះស្រាយជាកញ្ចប់ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធ តួអង្គតែមួយ» ។ ក្នុងន័យនេះ, ក.វ.ឦសាន នឹងបន្តរក្សាទំនាក់ទំនងជាប្រចាំ ជាមួយវិនិយោគិនក្នុងខេត្តទាំងបួននៃភូមិភាគឦសាន ដើម្បីជំរុញការវិនិយោគកែច្នៃបង្កើនតម្លៃបន្ថែម, និងបន្តផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់ខេត្តមណ្ឌលគិរី និងភូមិភាគឦសាន ជាពិសេសកត្តាអំណោយផលដ៏ធំធេងនៃតំបន់នេះ សម្រាប់ផលិតកម្ម និងការកែច្នៃ ក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និង ទេសចរណ៍ាដើម។

បន្ទាប់ពីកិច្ចប្រជុំខាងលើ, ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានជួបពិភាក្សាផ្ទាល់ ជាមួយតំណាង ក្រុមហ៊ុននៃគម្រោងទាំង ៥ ដែលវិនិយោគលើការដាំដុះ និងកែច្នៃកៅស៊ូ កាហ្វេ និងការអភិវឌ្ឍតំបន់ទេសចរណ៍ពិសិដ្ឋ នៅតាមទីតាំង គម្រោងវិនិយោគជាក់ស្តែង ដែលបានស្នើសុំ ដើម្បីពិនិត្យ និងពិភាក្សាលើទិដ្ឋភាពបច្ចេកទេសនៃគម្រោង ក៏ដូចជាសំណើ និងបញ្ហា ប្រឈមដែលក្រុមហ៊ុនបានលើកឡើង។ ជាមួយគ្នានេះ, ឯកឧត្តមអនុប្រធាន បានដឹកនាំក្រុមការងារ ដើម្បីចុះជួបវិនិយោគិនដល់ ទីតាំងផ្ទាល់ ដើម្បីពិភាក្សា ពិគ្រោះយោបល់ និងស្តាប់ពីកង្វល់ ក៏ដូចជាបញ្ហាប្រឈមនានា និងសំណូមពរ របស់ក្រុមហ៊ុនចំនួន ២ រួមមាន៖ ទី១. ក្រុមហ៊ុន វាសនា កសិកម្ម ដាំដុះដំណាំកៅស៊ូ ស្វាយចន្ទី នៅឃុំរយ៉ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី និងទី២. ក្រុមហ៊ុន ណេង ណា ដាំដុះដំណាំកៅស៊ូ ស្វាយចន្ទី ប្រេងខ្យល់ នៅឃុំរយ៉ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        183
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm