រដ្ឋមន្រ្តីក្រសួងផែនការចុះត្រួតពិនិត្យការធ្វើជំរឿនសេដ្ឋកិច្ចនៅខេត្តតាកែវ

2022/03/08 09:03:36 pm        834

តាកែវ៖ ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការជាតិជំរឿន សេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា កាលពីម្សិលមិញ បានអញ្ជើញចុះត្រួតពិនិត្យការធ្វើជំរឿនសេដ្ឋកិច្ច នៅក្នុងក្រុងដូនកែវ ខេត្តតាកែវ។

ឯកឧត្តម ឆាយ ថន បានមានប្រសាសន៍ថា ការធ្វើជំរឿនសេដ្ឋកិច្ច​មានសារសំខាន់បំផុត មិនអាច ខ្វះបានដើម្បីឆ្លើយតបសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យ សម្រាប់ជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំ​គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និង​សុខុមាលភាព​របស់ប្រជាជន​កម្ពុជាជាពិសេស ​សម្រាប់បំពេញនូវទិន្នន័យក្នុងការត្រួតពិនិត្យ និងវាយតម្លៃ​លើ​សូចនាករ គោលដៅ​និងចំណុចដៅនៃគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០ ។

ឯកឧត្តម បានបន្តថា ​ការធ្វើជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២នេះ​ ជាការធ្វើជំរឿនលើកទី២ បន្ទាប់ពីបាន​ធ្វើជំរឿនសហគ្រាសនៅកម្ពុជាឆ្នាំ២០១១ ​និងអង្កេត​ចន្លោះជំរឿន​សហគ្រាស​នៅ​ឆ្នាំ២០១៤ ដែលពេលនោះ ​ការធ្វើជំរឿន ​និងអង្កេតសហគ្រាសនេះ​ ទទួលបានការគាំទ្រថវិកា និង​បច្ចេកទេសពីអង្គការJICA នៃរដ្ឋាភិបាលជប៉ុន ដោយមានការចូលរួមថវិកាបដិភាគ​ពីរាជរដ្ឋាភិបាល​កម្ពុជាផងដែរ ហើយការ ធ្វើជំរឿនសហគ្រាសនៅកម្ពុជាឆ្នាំ២០២២នេះ ត្រូវបានគាំទ្រផ្នែក​ហិរញ្ញវត្ថុ​ទាំង​ស្រុង​ពីរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម បានបញ្ជាក់ថា ការធ្វើប្រតិបត្តិការជំរឿននេះ​ មាន​វិសាលភាព​គ្របដណ្តប់​ទូទាំងប្រទេស លើ២៥រាជធានី-ខេត្ត ​ដែលចាប់ផ្តើមពីថ្ងៃទី០១​ ដល់ថ្ងៃទី៣១ ខែមីនា នេះ ដែលមានអង្គភាព​សេដ្ឋកិច្ច​សរុបចំនួនប្រមាណ៧៤ម៉ឺនអង្គភាព ដោយប្រើប្រាស់មន្ត្រីសរុបប្រមាណ​ជាង​ ៥,៨០០នាក់។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិជំរឿនសេដ្ឋកិច្ច​ នៅព្រះរាជាណា ចក្រកម្ពុជា​ឆ្នាំ២០២១ ​និងក្នុងនាមក្រសួងផែនការ ​ដែល​ជាស្ថាប័នអនុវត្តផ្ទាល់ការងារជំរឿន​សេដ្ឋកិច្ច ​នៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ ​បានអំពាវនាវដល់ម្ចាស់អង្គភាពសេដ្ឋកិច្ច មាន​ជាអាទិ៍ក្រុមហ៊ុនរោងចក្រ ទាំងនៅក្នុងទាំងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជា​សមាគម​រោងចក្រ​កាត់ដេរនៅកម្ពុជា ​(GMAC) ​សហគ្រាសរដ្ឋ-ឯកជន សិប្បកម្ម អាជីវកម្ម លក់ដុំ លក់រាយ និងសេវាកម្មផ្សេងៗ​គ្រប់ប្រភេទ​ ទាំងអស់ ជួយគាំទ្រ ​សហការ​ និង​ផ្តល់ទិន្នន័យ​ ព័ត៌មាន តាមតារាង​សំណួរដល់​មន្រ្តីជំរឿនសេដ្ឋកិច្ចឱ្យ ​បានត្រឹមត្រូវគ្រប់គ្រាន់​ជាក់លាក់ ​និងទាន់ពេលវេលា។

ទិន្នន័យ ព័ត៌មាន ដែលទទួលបានពីការសម្ភាស ជំរឿន ​ត្រូវបានធានាការ​សម្ងាត់ និង​ប្រើប្រាស់​ក្នុងគោលដៅស្ថិតិតែប៉ុណ្ណោះ៕អត្ថបទ៖ គុជ វិភាគ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm