ជប៉ុនចាប់ផ្តើមធ្វើនាវាចរណ៍រុករករ៉ែកម្រ ខណៈចិនរឹតបន្តឹងការផ្គត់ផ្គង់

2026/01/12 11:26:52 pm        53

នាវារុករករ៉ែ ១គ្រឿងរបស់ជប៉ុន បានចេញដំណើរហើយ នៅថ្ងៃចន្ទ (ទី១២ ខែមករា ឆ្នាំ២០២៦) នេះ ទៅកាន់កោះដាច់ស្រយាលមួយ ដើម្បីស្វែងរកភក់សម្បូរដោយរ៉ែកម្រ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ទីក្រុងតូក្យូ ដើម្បីទប់ស្កាត់ការពឹងផ្អែកលើប្រទេសចិន សម្រាប់រ៉ែសំខាន់ៗ ខណៈដែលទីក្រុងប៉េកាំងរឹតបន្តឹងការផ្គត់ផ្គង់។

បេសកកម្មរយៈពេល ១ខែរបស់នាវាសាកល្បង Chikyu នៅជិតកោះ Minamitori ចម្ងាយប្រហែល ១.៩០០គីឡូម៉ែត្រ នៅភាគអាគ្នេយ៍នៃទីក្រុងតូក្យូ នឹងក្លាយជាការប៉ុនប៉ងលើកដំបូង នៅក្នុងពិភពលោក ដែលលើកយកដីល្បាប់រ៉ែកម្រពីបាតសមុទ្រជម្រៅ ៦គីឡូម៉ែត្រ មកលើនាវា។

ប្រទេសជប៉ុន មិនខុសពីសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួននោះដែរ បានកាត់បន្ថយការពឹងផ្អែកលើចិន សម្រាប់រ៉ែសំខាន់ៗ ក្នុងការផលិតរថយន្ត ស្មាតហ្វូន និងគ្រឿងយុទ្ធោបករណ៍ ជាកិច្ចខិតខំប្រឹងប្រែងមួយដែលបានក្លាយជាកិច្ចការបន្ទាន់ អំឡុងពេលមានជម្លោះការទូតជាមួយទីក្រុងប៉េកាំង។

ប្រធានគម្រោងដែលគាំទ្រដោយរដ្ឋាភិបាល គឺលោក Shoichi Ishii បានប្រាប់សារព័ត៌មាន Reuters ថា៖ «បន្ទាប់ពីមានការរៀបចំយ៉ាងរឹងមាំអស់រយៈពេល ៧ឆ្នាំ យើងអាចចាប់ផ្តើមការធ្វើតេស្តចុងក្រោយបានហើយ។ វាពិតជាធ្វើឲ្យរំជួលចិត្តណាស់»។

លោកបានបន្តថា៖ «ប្រសិនបើគម្រោងនេះទទួលបានជោគជ័យ វានឹងមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការធ្វើពិពិធកម្មការផ្គត់ផ្គង់ធនធានរ៉ែដ៏កម្ររបស់ប្រទេសជប៉ុន»។ ដោយលោកបានបន្ថែមថា ការទាញយករ៉ែសំខាន់ៗ ពីជម្រៅ ៦គីឡូម៉ែត្រក្រោមនីវ៉ូទឹកសមុទ្របែបនេះ នឹងក្លាយជាសមិទ្ធផលបច្ចេកវិទ្យាដ៏ធំមួយ។

កាលពីសប្តាហ៍មុន ប្រទេសចិនបានហាមឃាត់ការនាំចេញដែលមានគោលដៅសម្រាប់យោធាជប៉ុន ចំពោះទំនិញប្រើប្រាស់បានទាំងស៊ីវិល និងយោធា ក្នុងនោះរួមទាំងរ៉ែសំខាន់ៗមួយចំនួនផងដែរ។ សារព័ត៌មាន Wall Street Journal បានរាយការណ៍ថា ទីក្រុងប៉េកាំងក៏បានចាប់ផ្តើមរឹតបន្តឹងការនាំចេញរ៉ែកម្រទៅកាន់ជប៉ុនកាន់តែទូលំទូលាយផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        61
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        90
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm