គណបក្សធំបំផុតរបស់ប៊ុលហ្គារីបដិសេធការស្នើបង្កើតរដ្ឋាភិបាល ខណៈការបោះឆ្នោតមុនអាណត្តិ ទំនងកើតមាន

2026/01/13 02:28:47 am        81

ក្រុមសភាតំណាងរាស្ត្រដ៏ធំបំផុតរបស់ប្រទេសប៊ុលហ្គារី គឺគណបក្សកណ្តាល-ស្តាំនិយម GERB-SDS នៅថ្ងៃចន្ទ (ទី១២ ខែមករា ឆ្នាំ២០២៦) នេះ បានបដិសេធការស្នើពីប្រធានាធិបតី ក្នុងការឲ្យប្រឹងប្រែងបង្កើតរដ្ឋាភិបាលថ្មី ដោយការមិនទទួលយកនេះធ្វើឲ្យលទ្ធភាពអាចមានកាន់តែខ្ពស់ សម្រាប់ការបោះឆ្នោតមុនអាណត្តិនៅក្នុងរដ្ឋដ៏ក្រីក្របំផុតដែលជាសមាជិករបស់សហភាពអឺរ៉ុប (EU) មួយនេះ។

រដ្ឋាភិបាលចម្រុះរបស់លោកនាយករដ្ឋមន្ត្រី Rosen Zhelyazkov ដែលគាំទ្រដោយគណបក្ស GERB-SDS បានចុះចេញពីតំណែង កាលពីខែមុន បន្ទាប់ពីមានការតវ៉ាតាមដងផ្លូវអស់រយៈពេលជាច្រើនសប្តាហ៍ប្រឆាំងនឹងអំពើពុករលួយ និងច្បាប់ថវិកាថ្មីរបស់រដ្ឋ។

បើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក BTA បានឲ្យដឹងថា ស្របតាមរដ្ឋធម្មនុញ្ញ ប្រធានាធិបតីប៊ុលហ្គារី លោក Rumen Radev នៅថ្ងៃចន្ទនេះ បានស្នើជាផ្លូវការទៅកាន់លោក Zhelyazkov ឲ្យព្យាយាមបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ។ តែសារព័ត៌មាននេះ បានឲ្យដឹងថា លោក Zhelyazkov បានប្រគល់ត្រលប់អាណត្តិនេះវិញភ្លាមៗ ពីព្រោះរូបលោកមិនមានការគាំទ្រគ្រប់គ្រាន់នៅក្នុងសភា ដើម្បីបង្កើតបានសំឡេងភាគច្រើនដែលមានស្ថិរភាព។

ហើយឥឡូវនេះ លោក Radev ត្រូវបានគេរំពឹងថា នឹងផ្តល់ឲ្យក្រុមដ៏ធំបំផុតទី២ គឺគណបក្សកំណែទម្រង់ PP-DB នូវឱកាសដឹកនាំប្រទេស ប៉ុន្តែក្រុមនេះក៏ទំនងជានឹងច្រានចោលការផ្តល់ជូននេះផងដែរ។ បន្ទាប់មក លោក Radev នឹងប្រគល់អាណត្តិនេះទៅឲ្យគណបក្សដែលលោកជ្រើសរើស ហើយប្រសិនបើគ្មានក្រុមណាមួយ អាចទទួលបានសំឡេងភាគច្រើននៅក្នុងសភាទេនោះ លោកនឹងរំលាយសភា ហើយប្រកាសការបោះឆ្នោតមុនអាណត្តិ ដែលជាការបោះឆ្នោតលើកទី៨ របស់ប៊ុលហ្គារី ក្នុងរយៈពេលត្រឹមតែ ៤ឆ្នាំប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        27
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        33
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm