ការបំផ្ទុះគ្រាប់បែក បណ្ដាលឲ្យមន្ត្រីនគរបាល ៦នាក់ស្លាប់ នៅភាគពាយព្យប៉ាគីស្ថាន

2026/01/13 03:25:23 am        80


មន្ត្រីបានបញ្ជាក់ឲ្យដឹងថា យ៉ាងហោចណាស់មាននគរបាលចំនួន ៦នាក់ បានបាត់បង់ជីវិត នៅថ្ងៃចន្ទ (ទី១២ ខែមករា ឆ្នាំ២០២៦) នេះ នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកមួយ នៅភាគពាយព្យនៃប្រទេសប៉ាគីស្ថាន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Geo TV បានឲ្យដឹងថា គ្រាប់បែកនោះត្រូវបានបញ្ជាពីចម្ងាយ ហើយត្រូវបានបំផ្ទុះនៅជិតរថយន្តពាសដែក ១គ្រឿងរបស់នគរបាល នៅលើផ្លូវ Gomal Bazaar ក្នុងតំបន់Tank របស់ខេត្ត Khyber Pakhtunkhwa (KP)។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Mohsin Naqvi បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារនេះ ហើយបានគោរពវិញ្ញាណក្ខន្ធរបស់បុគ្គលិកនគរបាលទាំង ៦រូបដែលបានស្លាប់នេះ រួមទាំងមន្ត្រីយាមប៉ុស្តិ៍ម្នាក់ទៀត។

យោងតាមវិទ្យុប៉ាគីស្ថានដែលគ្រប់គ្រងដោយរដ្ឋ បានផ្សាយថា លោកនាយករដ្ឋមន្ត្រី Shehbaz Sharif បានបញ្ជាឲ្យមាន «ការស៊ើបអង្កេតជាបន្ទាន់» ជុំវិញហេតុការណ៍នេះ និងបានណែនាំថា អ្នកដែលទទួលខុសត្រូវគួរតែត្រូវបាននាំខ្លួនទៅកាត់ទោសឲ្យបានឆាប់បំផុត។

ចំណែកប្រធានាធិបតី លោក Asif Ali Zardari បានសម្ដែងនូវភាពសោកសៅ និងការសោកស្តាយ ចំពោះការបាត់បង់មន្ត្រីនគរបាលនេះ ហើយបានគោរពដល់ភាពក្លាហានរបស់ពួកគេ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចែករំលែកនៅលើបណ្ដាញសង្គម X។

ជាមួយគ្នានេះដែរ លោក Naqvi បានបញ្ជាក់ថា នាយកដ្ឋានប្រឆាំងភេរវកម្ម បានទប់ស្កាត់ផែនការបង្កភេរវកម្ម នៅក្នុងតំបន់ Peshawar, Bannu និង Khyber របស់នេះខេត្ត ដែល «ភេរវករ» ៨នាក់ ត្រូវបានសម្លាប់៕

អត្ថបទដែលទាក់ទង

ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        9
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm