ក្រុមមន្រ្តីជំនាញអភិរក្សរកឃើញកូនផ្សោត១ក្បាល ទើបចាប់កំណើតនៅក្នុងទន្លេមេគង្គ ខេត្តក្រចេះ

2022/03/08 09:34:09 pm        1.1 K

ក្រចេះ៖ ក្រុមមន្រ្តីជំនាញអភិរក្សនិយាយថា កូនផ្សោតមួយក្បាលថ្មីទៀត ត្រូវបានគេប្រទះឃើញកំពុងហែលក្នុងទឹកទន្លេ ក្នុងអន្លង់ តាមដងមេគង្គ ជាមួយមេផ្សោតមួយហ្វូងធំ។ ការប្រទះឃើញកូនផ្សោតថ្មីមួយក្បាលនេះ ក៏ត្រូវបានក្រុមមន្រ្តីអ្នកស្រាវជ្រាវ អះអាងថា គឺជាកូនផ្សោតទី១ ដែលបានចាប់កំណើតកើតដំបូងនៅដើមឆ្នាំ ២០២២នេះ។

របាយការណ៍របស់អង្គការជាដៃគូរអភិរក្ស បានឲ្យដឹងថា នៅឆ្នាំ២០២១កន្លងទៅ យ៉ាងហោច​មាន​កូនផ្សោតទឹកសាប៦ក្បាល ត្រូវបានចាប់កំណើតជាមួយនិងមេរបស់វានៅទន្លេមេគង្គខេត្តក្រចេះ។ ហើយសម្រាប់ឆ្នាំ ២០២២ គឺទើបតែមានកូនផ្សោតមួយក្បាលកើតដំបូងគេ ដែលត្រូវបានក្រុមមន្រ្តី​ជំនាញ​ប្រទះឃើញ នៅព្រឹកថ្ងៃទី៧ ខែមិនានេះ ខណៈកូនផ្សោតតូចមួយនេះ កំពុងតែហែល​លេង​ក្នុងទឹកទន្លេជាមួយនិងហ្វូងផ្សោតតូចធំចំនួនជាង ៨ក្បាល​ នៅអន្លង់កោះផ្តៅ ក្នុងស្រុកសំបូរ ខេត្តក្រចេះ។

នាយខណ្ឌរដ្ឋបាលជលផល និងជាប្រធានឆ្មាំអភិរក្សលោក​ ម៉ុក ពន្លក បានឲ្យដឹងថា តាម​ការ​ធ្វើជំរឿន សព្វថ្ងៃ សត្វផ្សោតញីឈ្មោលមានចំនួនជិត​ ៩០ក្បាល ​កំពុងតែរស់នៅតាមអន្លង់ នៅតាមដងទន្លេមេគង្គកម្ពុជា។

លោកថា សម្រាប់ទន្លេមេគង្គខេត្តក្រចេះ មានអន្លង់ផ្សោតរស់នៅចំនួន៥កន្លែងធំៗ រួមមាន​អន្លង់ខ្សាច់ម្កាក់​ អន្លង់កន្ទុយកោះរងាវ អន្លង់កោផ្តៅ ​អន្លង់កោហដំបង​ និងអងន្លង់កាំពី។

លោកនាយខណ្ឌបញ្ជាក់ថា អន្លង់ទាំង៥នេះ​ សព្វថ្ងៃមានសត្វផ្សោតញីឈ្មោល តូច​និង​ធំរស់​នៅចន្លោពី ​៥៥ ទៅ ៦២ក្បាល។

ទន្ទឹមនិងស្ថានភាពនៃការបង្កកំណើតនៃពពួក​សត្វផ្សោតទឹក​សាបអ៊ីរ៉ាវាឌី ដែលកំពុងតែ​មាន​កំណើត​កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ​លោក ម៉ុក ពន្លក ​បានអះអាងថា​ លទ្ធផល​នេះ គឺ​បាន​មកពីចូលរួម​អភិរក្ស​ពីក្រុមអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ​ក៏ដូចជាពលរដ្ឋ ដែលមិនសំដៅតែទៅ​លើ​ពពួក​សត្វ​ផ្សោតនោះទេ​ គឺសំដៅលើគ្រប់មច្ឆជាតិក្នុងដងទន្លមេគង្គ។

ដើម្បីធានាបានថា ​កូនផ្សោតនេះ ​បន្តរស់រានមានជីវិត ​និង​វិវត្តន៍​ទៅជា​ផ្សោត​ពេញវ័យ​នៅក្នុង​ចំនួន​សរុប រដ្ឋបាលជលផល សូមអំពាវនាវដល់សូមបងប្អូន​ប្រជានេសាទ​មេត្តាចូលរួមការពារ និង​បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់​ ពិសេស​ការ​នេសាទ​ដោយប្រើឧបករណ៍មង និង​គ្រឿងឆក់ជាដើម៕ដោយ៖ សេង ម័រ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm