ស្ថានទូត​កម្ពុជាប្រចាំ​នៅប្រទេសកូរ៉េ នឹងរៀបចំពិនិត្យជំងឺដោយឥតគិតថ្លៃដល់ពលរដ្ឋខ្មែរនៅកូរ៉េ

2026/01/13 08:15:58 am        67

នៅថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​សាធារណ​រដ្ឋ​កូរ៉េ និងសហការី បានអញ្ជើញទៅមជ្ឈ​មណ្ឌល​គាំពារ​ពលករ​បរទេស​នៅ​តំបន់​ឆាង​វ៉ុន ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការធ្វើជាសហប្រធានរៀបចំកម្មវិធី "2026 Migrants' Arirang Multicultural Festival" និង សួរសុខទុក្ខបងប្អូនប្រជាជនខ្មែរដែលរស់នៅក្នុងតំបន់នេះ ។

ក្នុង​​ឱកាស​នោះ​ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះ លោក Lee Choul Seoung ប្រធានមជ្ឈមណ្ឌលគាំពារពលករតំបន់ឆាំងវ៉ុន ដែល​លោក​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ជួយ​សម្រប​សម្រួល និងដោះស្រាយបញ្ហាការងារផ្សេងៗរបស់បងប្អូនពលករក្នុងតំបន់​។

ឆ្លៀតក្នុងឱកាសនៃជំនួបនោះ ឯកឧត្តមឯកអគ្គរាជទូត ក៏បាន​បង្ហា​ញ​ពី​បំណង​រៀប​ចំ​កម្ម​វិធី​ពិនិត្យ​សុខភាព​ដោយឥតគិតថ្លៃជូនបងប្អូនខ្មែរ ដែលរស់នៅជុំវិញតំបន់ឆាំងវ៉ុន និងបានស្នើ​សុំ​លោក​ប្រធាន​មជ្ឈ​មណ្ឌលសហការផ្តល់ទីតាំងសម្រាប់រៀបចំកម្មវិធីនេះ។

ជាការឆ្លើយតប លោកប្រធានមជ្ឈមណ្ឌល បានយល់ស្របក្នុងការផ្តល់ទីតាំង និងជួយ​សម្រប​សម្រួល​កម្ម​វិធីពិនិត្យសុខភាពដែលនឹងប្រពឹត្តទៅនៅតំបន់ឆាំងវ៉ុននាពេលខាងមុខនេះ ៕ អត្ថបទ៖ ​បាន​ សុខរិទ្ធិ​

អត្ថបទដែលទាក់ទង

ឯកឧត្តម សុខ លូ នាំយកអំណោយឧបត្ថម្ភជូនគ្រួសារកងកម្លាំងជួរមុខ​ចំនួន ៤៥០គ្រួសារ​នៅ​ក្រុងបាត់ដំបង
2026/01/13 09:40:51 am        1
ឆ្នាំ២០២៥ គម្រោងចំនួន២២ របស់ក្រសួង ស្ថាប័នចំនួន១៣ ត្រូវបានអនុម័ត ហើយបាននិងកំពុងអនុវត្តយ៉ាងសកម្ម
2026/01/13 09:23:06 am        1
ក្រសួងបរិស្ថានបោះបង្គោលកំណត់ព្រំតំបន់ការពារធម្មជាតិចំនួន ១០០០បង្គោលនៅឆ្នាំ២០២៥ ដើម្បី​ធានា​ការគ្រប់គ្រងតំបន់ធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព
2026/01/13 09:10:47 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump និយាយថា សហរដ្ឋអាមេរិកត្រូវតែទិញយក Greenland ដើម្បីកុំឲ្យស្ស៊ី ឬចិន កាន់កាប់

2026/01/13 10:06:49 am
​ក្រុមសិទ្ធិមនុស្សព្រមានថា ចំនួនអ្នកស្លាប់ក្នុងការតវ៉ានៅអ៊ីរ៉ង់ អាចលើសពី ៦.០០០នាក់ ទៅហើយ
2026/01/13 10:01:18 am
​ឯកឧត្តម សុខ លូ នាំយកអំណោយឧបត្ថម្ភជូនគ្រួសារកងកម្លាំងជួរមុខ​ចំនួន ៤៥០គ្រួសារ​នៅ​ក្រុងបាត់ដំបង
2026/01/13 09:40:51 am
​ស្នងការអឺរ៉ុប៖ ការដណ្តើមយកកោះហ្រ្គីនលែន របស់យោធាអាមេរិក នឹងក្លាយជាទីបញ្ចប់នៃអង្គការណាតូ
2026/01/13 09:25:51 am
​ឆ្នាំ២០២៥ គម្រោងចំនួន២២ របស់ក្រសួង ស្ថាប័នចំនួន១៣ ត្រូវបានអនុម័ត ហើយបាននិងកំពុងអនុវត្តយ៉ាងសកម្ម
2026/01/13 09:23:06 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/12 03:10:47 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/07 04:49:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/11 12:39:33 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/11 02:02:17 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am