មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដាស់តឿននគរបាលអន្តោប្រវេសន៍ បង្កើន​ការ​ត្រួត​ពិនិត្យ​ចំពោះ​ការ​ចេញ​-ចូលជ​នបរទេសឲ្យបានហ្មត់ចត់

2026/01/13 03:31:47 pm        267

ក្នុងឱកាសអញ្ចើញចូលរួមជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និង​លើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នារសៀលថ្ងៃទី១២ ខែ​មករា ឆ្នាំ២០២៦នេះ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បាន​ដាស់​តឿន​ដល់​មន្រ្តី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍គ្រប់ច្រកទំាងអស់ ត្រូវបង្កើន​ការ​ត្រួតពិ​និត្យ​ចំពោះ​កា​រ​ចេញ-ចូលរបស់ជនបរទេស​ឲ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពថែមទៀត ទាំង​ការ​លើក​កម្ពស់ស​មត្ថភាពគ្រប់គ្រងនៅតាមច្រកទ្វារគ្រប់ប្រភេទ និងការ​បង្ការ​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​ជ្រៀត​ចូល​ខុស​ច្បាប់ សំដៅធានាឆ្លើយតបបានទាំងសំណូមពរនៃការថែរក្សាសន្តិសុខជាតិ និង​ការ​អនុវត្ត​ច្បាប់​ស្តីពីអន្តោប្រវេសន៍។

ឯកឧត្តម គៀត ច័ន្ទថារិទ្ធ បានគូសបញ្ជាក់ផងដែរ ចំពោះការងារគ្រប់​គ្រង​ជន​បរទេស​អន្តោ​ប្រវេសន៍​ត្រូវបន្តផ្សព្វផ្សាយ និងជំរុញឲ្យអ្នកដែលគ្រប់អាយុ និងអ្នកដែលត្រូវបន្តសុពលភាព មក​ដាក់​ពាក្យ​ស្នើ​សុំប័ណ្ណ និងបន្តសុពលភាព ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ឲ្យបានទាន់ពេលវេលា ព្រម​ទាំង​បំពេញ​កាតព្វ​កិច្ច​នានា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ ជាមួយនេះត្រូវចាត់​វិធាន​ការ​តឹង​រឹង ​និងម៉ឺងម៉ាត់ចំពោះជនណាដែលរឹងរូសផងដែរ។

ជាមួយ​គ្នា​នោះឯកឧត្តម ក៏បានណែនាំដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិត​ខំ​ចាត់​វិធាន​ការ​ស្រាវ​ជ្រាវ​ស៊ើប​អង្កត ស្វែងរកមុខសញ្ញាជនបរទេសដែលលួចជ្រៀតចូលមកស្នាក់នៅខុសច្បាប់ និង​ប្រព្រឹត្ត​បទ​ល្មើសនានាដោយបង្កើនកិច្ចសហការ ផ្លាស់ប្តូរព័ត៌មានជាមួយសមត្ថកិច្ចបរទេសជាមិត្ត ដើម្បី​ទទួលបានព័ត៌មានទាក់ទងមុខសញ្ញានានា និងត្រូវ​មាន​វិធាន​ការ​គ្រប់​គ្រង​ជន​បរទេស​ឲ្យ​បាន​ហ្មត់​ចត់ ធ្វើយ៉ាងណាឲ្យបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព​សង្គម​មាន​ភាព​ល្អ​ប្រ​សើរ ដើម្បីបម្រើដល់គោលនយោបាយទេសចរណ៍ និង​ទាក់​ទាញ​វិនិយោគិន​បរទេស​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ឲ្យកាន់តែច្រើនឡើងបន្ថែមទៀត។

ទាក់ទងនឹង​ជនបរទេសនេះដែរនៅក្នុងឆ្នាំ២០២៥ កម្ពុជាបណ្ដេញ​ជន​បរទេស​ជាង​១៣,០០០​នាក់​ ស្មើ៦៦សញ្ជាតិ ចេញពីប្រទេសក្រោយរកឃើញប្រព្រឹត្តអំពើល្មើសច្បាប់ នៅក្នុង​ចំណោម​៦៦​សញ្ជាតិ​នេះ ជនជាតិចិន ច្រើនជាងគេ បន្ទាប់មក ជនជាតិវៀតណាម និង ឥណ្ឌូនេស៊ី៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        102
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        96
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm