ផ្ទុះបាតុកម្មទូទាំងប្រទេសអ៊ីរ៉ង់ប្រឆាំងនឹងការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល

2026/01/13 06:13:59 pm        129

បាតុកម្មទូទាំងប្រទេសបានកើតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទ១២មករាសប្ដាហ៍នេះ ដើម្បីថ្កោលទោសអ្វីដែលពួកគេហៅថា "កុបកម្មគាំទ្រដោយកងកម្លាំងបរទេស" និងប្រឆាំងនឹងសកម្មភាពជ្រៀតជ្រែកជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ក្នុងក្បួនតវ៉ាគាំទ្ររដ្ឋាភិបាលនោះ លោកប្រធានាធិបតីអ៊ីរ៉ង់ ក៏បានចូលរួមផងដែរ។

ប្រជាជនអ៊ីរ៉ង់រាប់ម៉ឺននាក់ដែលគាំទ្ររដ្ឋាភិបាលបានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងតេអេរ៉ង់ ដោយគ្រវីទង់ជាតិ និងស្រែកពាក្យស្លោកប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ពួកគេបាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានប្រើប្រាស់ភេរវករដើម្បីបង្កើតភាពចលាចលក្នុងប្រទេសអ៊ីរ៉ង់ ក្នុងបំណងធ្វើឱ្យអ៊ីរ៉ង់ចុះខ្សោយ និងបែកបាក់ខណៈកំពុងស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន។

អ្នកស្រុកអ៊ីរ៉ង់ម្នាក់បាននិយាយ សហរដ្ឋអាមេរិក បានអះអាងថា អ្នកឈរជាមួយប្រជាជន ប៉ុន្តែនៅក្នុងតំបន់ហ្កាហ្សា អ្នកពិតជាបានបង្ហាញពីរបៀបដែលអ្នក 'ឈរជាមួយប្រជាជន' ដូចដែលអ្នកបានធ្វើនៅក្នុងប្រទេសដទៃទៀត។ ឈាមរបស់មនុស្សនៅតែប្រឡាក់ដៃរបស់អ្នក។ ពាក្យសម្ដីរបស់អ្នកគឺដូចជារឿងកំប្លែង។

អ្នកស្រុកអ៊ីរ៉ង់ម្នាក់ទៀតបាននិយាយថា អ្វីដែលហៅថាការចរចា របស់សហរដ្ឋអាមេរិកទាំងអស់គឺជាការក្លែងបន្លំ។ ពួកគេគ្រាន់តែចង់ធ្វើឱ្យអ៊ីរ៉ង់មិនមានសុវត្ថិភាព និងបែកបាក់ ដូចអ្វីដែលពួកគេបានធ្វើនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ហើយស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន។

ប្រជាជនអ៊ីរ៉ង់ដែលចូលរួមក្នុងបាតុកម្មនិយាយថា ពួកគេនឹងរួបរួមគ្នាជាកម្លាំងមួយក្នុងការទប់ទល់នឹងការឃុបឃិត និងទម្រង់នៃការឈ្លានពានណាមួយដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei បានហៅការជួបជុំនេះថាជាការព្រមានយ៉ាងម៉ឺងម៉ាត់ដល់អ្នកនយោបាយអាមេរិកឱ្យបញ្ឈប់សកម្មភាពបោកប្រាស់របស់ពួកគេ ហើយឈប់ពឹងផ្អែកលើបុគ្គលក្បត់ជាតិ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        280
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        279
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        271

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm