ឆ្នាំ២០២៥ ទីផ្សារអាម៉េរិកស្រូបយកទំនិញរបស់កម្ពុជា មានទឹកប្រាក់សរុបជាង ១២,៧ ពាន់លានដុល្លារ

2026/01/13 06:16:06 pm        185

កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក នៅក្នុងបំណាច់ឆ្នាំ២០២៥ មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណជាង ១២,៧ ពាន់លាន ដុល្លារអាម៉េរិក កើនឡើងប្រមាណជាង ៤២ ភាគរយ នៃ​ការ​នាំ​ចេញសរុបរបស់ម្ពុជា ដោយបានបន្តរក្សាកំណើនល្អប្រសើរ នៃការ ពាណិជ្ជកម្ម​នាំ​ចេញ​របស់​កម្ពុជា។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្ម​នៃកា​រ​ធ្វើពាណិជ្ជកម្ម លើទីផ្សារអន្តរជាតិរបស់កម្ពុជា នៅក្នុងបំណាច់ឆ្នាំ២០២៥ មាន​ទំហំ​ទឹក​ប្រាក់​សរុប​ប្រមាណជាង ៦៤ ពាន់លានដុល្លារ កើនឡើងជិត ១៧ ភាគរយ ធៀបនិង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ២០២៤ គាំទ្រដោយទំនិញសំខាន់មួយចំនួនដូចជា ការនាំចេញសម្លៀកបំពាក់, ស្បែក​ជើង​, វត្ថុធ្វើពីស្បែកនិងបរិក្ខាធ្វើពីរោមសត្វ, គ្រឿងសង្ហារឹម, ប្រដាប់ក្មេងលេង, យានក្រៅ​អយស្ម័យ​យាន​, កៅស៊ូនិងផលិតផលធ្វើពីកៅស៊ូ ក្រៅពីនេះនៅមាន​ប្រភេទ​ទំនិញ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ ដែលបានទ្រទ្រង់ដល់ការនាំចេញរបស់កម្ពុជា។

ជុំវិញ​ពាណិជ្ជកម្មនៃការនាំចេញវិញ នៅក្នុងបំណាច់ឆ្នា២០២៥ នេះដែរ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​សំខាន់​ៗទៅកាន់ទីផ្សារ អន្តរជាតិ មានទឹកប្រាក់សរុបជាង ៣០ ពាន់លានដុល្លារអាម៉េរិក កើន​ឡើងប្រមាណជិត ១៥ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៤ ក្នុងនោះ​ចំពោះ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក មានទឹកប្រាក់សរុបជាង ១៣,១ ពាន់​លាន​ដុល្លារ កើនឡើងប្រមាណជាង ២៨ ភាគរយ ធៀបនិងឆ្នាំ២០២៤ ក្នុងនោះប្រភេទ​ទំនិញ​សំខាន់​ៗ​ដែល​កម្ពុជា​នាំចេញទៅទីផ្សារអាមេរិកមាន សម្លៀកបំពាក់, ស្បែកជើង សម្ភារៈសម្រាប់ការ​ធ្វើ​ដំណើរ​ ការនាំចេញផលិតផលពីកសិកម្ម និងផ្សេងៗទៀត។   

ចំណែកការនាំចូលពីអាម៉េរិក នៅក្នុងរយៈពេលនេះដែរ មានទឹកប្រាក់សរុបជាង ៤១៧ លាន​ដុល្លារ​ កើនជិត ៥៨ ភាគរយ ខណៈការនាំចូលនៅក្នុងឆ្នាំ២០២៤ មានទឹកប្រាក់ត្រឹម ២៦៤ លាន​ដុល្លារប៉ុណ្ណោះ, ក្នុងនោះប្រភេទទំនិញនាំចូលពីសហរដ្ឋអាម៉េរិក មានដូចជា យានយន្ត គ្រឿង​បង្គុំ គ្រឿងអេឡិចត្រូនិច និងមានប្រភេទទំនិញាច្រើនផ្សេងៗទៀត។

សូមប​ញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិក ឃើញថា នៅក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរមានកំណើនកើនឡើងជាបន្តបន្ទាប់ ជា​ពិសេសការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមរិក បាន ឈរលំដាប់ទី១ នៃ​ការ​ធ្វើ​ពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        183
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm