កម្ពុជា-ជប៉ុន ដាក់ឱ្យដំណើរក្រុមសហបង្កើតធុរកិច្ច ដើម្បីលើកកម្ពស់ដល់ការវិនិយោគនៅកម្ពុជា

2026/01/13 06:34:46 pm        268

កម្ពុជា-ជប៉ុន ប្រកាសដាក់ឱ្យដំណើរក្រុមសហបង្កើតធុរកិច្ច (BCT) ដើម្បីជំរុញឱ្យក្រុមហ៊ុនជប៉ុន ទាំងក្រុមហ៊ុនដែលកំពុង ប្រតិបត្តិការនៅកម្ពុជា និងក្រុមហ៊ុនដែលកំពុងពិចារណាវិនិយោគ ទទួល​បាននូវព័ត៌មានកាន់តែទូលំទូលាយ និងដំណោះស្រាយ តែមួយកន្លែង ដើម្បីលើក​កម្ពស់​ដល់​ការ​វិនិយោគនៅកម្ពុជា។

ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លើក​ឡើង​នៅ​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ដំណើកា​រក្រុមសហបង្កើត ធុរកិច្ច (BCT) នៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នេះថា ការ​បង្កើត BCT គឺជាលទ្ធផលដ៏សំខាន់បំផុត ខណៈដែលសម្តេចមហា បវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើទស្សនកិច្ចផ្លូវការលើកដំបូង ទៅកាន់​ប្រទេស​ជប៉ុន​ ក្នុងនាមជានាយករដ្ឋមន្ត្រី នៅក្នុងខែឧសភា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនៈកិច្ចនោះ កិច្ចប្រ​ជុំកំពូលត្រូវបានធ្វើឡើងជាមួយឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន (នាពេល​នោះ​)។ ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងលើការដាក់ចេញកញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន ហើយបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាបន្ទាប់ពីកិច្ចប្រជុំកំពូល។ កញ្ចប់​នេះ​មាន​គោល​បំណងសម្របសម្រួលកិច្ច សហប្រតិបត្តិការ​លើ​ការ​ធ្វើពិ​ពិធ​កម្ម​ដៃ​គូរ​ធុរកិច្ច​របស់​កម្ពុជា ​និងពង្រឹងប្រព័ន្ធនានាដែលអាចទាក់ទាញ និងគាំទ្រការវិនិយោគបន្ថែម ពីប្រទេសជប៉ុន។

ឯកឧត្តមឯកអគ្គរាជទូត បន្ថែមថា ការបង្កើត BCT នេះ នឹងជំរុញឱ្យក្រុមហ៊ុនជប៉ុន ទាំង​ក្រុម​ហ៊ុន​ដែល​កំពុងប្រតិបត្តិការនៅ ក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុន​ដែល​កំពុង​ពិចារណា​លើ​ការ​វិនិយោគ ​អាចទទួលបាននូវព័ត៌មានកាន់តែទូលំទូលាយ និងដំណោះ ស្រាយតែមួយកន្លែង។ យន្តការនេះត្រូវបានបង្កើតឡើង ឆ្លើយតបនឹងសំណើរបស់សមាគមធុរកិច្ចជប៉ុនកម្ពុជា (JBAC) ដែលជាសមាគមនៃក្រុមហ៊ុនជប៉ុនដែលកំពុងប្រតិបត្តិការនៅកម្ពុជា។ ក្រុម BCT នឹងកាន់​តួនាទី​របស់​ការិយាល័យទំនាក់ទំនងជប៉ុន (Japan Desk) ដែលមានស្រាប់​នៅ​ក្រុ​ម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា តាមរបៀបដែលត្រូវបានអភិវឌ្ឍជាមូលដ្ឋាន។ ក្រុម BCT ត្រូវបានបង្កើតឡើង ជា​ក្រុម​អន្តរ​ក្រសួង ហើយនឹងផ្ដល់ព័ត៌មានដ៏ទូលំទូលាយ និងដំណោះស្រាយតែមួយដល់វិនិយោគិនជប៉ុន ដែល​កំពុងពិចារណា វិនិយោគនៅកម្ពុជា និងក្រុមហ៊ុនជប៉ុន​ដែល​កំពុង​ប្រតិបត្តិ​ការ​នៅ​ក្នុង​ប្រទេស​។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើក​ឡើង​ថា ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើ​ការ​ងារគ្រប់​គ្រង​ការ​វិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស បាននិងកំពុងបន្ត ខិតខំជំរុញ​ការ​កែ​លម្អ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង នូវបរិយាកាសធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើឌីជីថលូបនីយកម្ម ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ។ ចំណែកទាក់ទងនិងការវិនិយោគ, ជប៉ុនគឺជាដៃគូ​ដ៏​សំខាន់​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​ ហើយជប៉ុនក៏បានគាំទ្រដល់ទីផ្សារ នាំចេញរបស់កម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm