កម្ពុជាប្រកាសមិនចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១៣ ឆ្នាំ២០២៦ នៅប្រទេសថៃ

2026/01/13 06:40:19 pm        198

កីឡាជនពិការកម្ពុជាបានប្រកាសដកខ្លួនចេញពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នៅខេត្តនគររាជសីមា ប្រទេសថៃ ពីថ្ងៃទី២០-២៦ ខែមករា ឆ្នាំ២០២៦។

នៅក្នុងលិខិតផ្លូវការរបស់ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (NPCC) ផ្ញើជូនលោក Osoth Bhavilai ប្រធានសហព័ន្ធកីឡាប៉ារ៉ាហ្គេមអាស៊ាន (APSF) កាលពីសប្តាហ៍មុននេះបានឱ្យដឹងថា «ក្នុងនាមគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (NPCC) សូមជម្រាបជូនថា ដោយសារកាលៈទេសៈដែលមិនបានមើលឃើញទុកជាមុន អត្តពលិក និងក្រុមគ្រួសាររបស់អត្តពលិកនឹងមិនអាចចូលរួម ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ប៉ារ៉ាហ្គេម លើកទី១៣ ខាងមុខនេះបានទេ។ NPCC សូមកោតសរសើរយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់ APSF, NPC នៃប្រទេសថៃ និងគណៈកម្មាធិការរៀបចំកីឡាថៃ (THASOC) ក្នុងការរៀបចំ និងរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ប៉ារ៉ាហ្គេមលើកទី១៣។ NPCC សូមថ្លែងអំណរគុណដល់ប្រទេសអាស៊ានទាំង១០ ដែលតែងតែគាំទ្រ NPCC និងសូមជូនពរឱ្យ NPC ទាំងអស់មកពីតំបន់នេះ ទទួលបានពេលវេលាដ៏អស្ចារ្យក្នុងការចូលរួមក្នុងការប្រកួត»។

ការបង្ហាញក្តីបារម្ភរបស់កម្ពុជា ដោយប្រកាសមិនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជនពិការដ៏ធំប្រចាំតំបន់អាស៊ាន ដែលប្រារព្ធធ្វើឡើងជារៀងរាល់២ឆ្នាំម្តងនេះ គឺដោយសារសភាពការនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មិនទាន់ល្អប្រសើរ បើទោះមានបទឈប់បាញ់ក្តី។

ជាមួយគ្នានេះ សហព័ន្ធកីឡាប៉ារ៉ាហ្គេមអាស៊ាន (APSF) ក្នុងនាមជាម្ចាស់ និងជាស្ថាប័នគ្រប់គ្រងការប្រកួតកីឡាប៉ារ៉ាហ្គេមអាស៊ានក៏បានចេញសេចក្តីថ្លែងការរបស់ខ្លួនដែរថា ខ្លួនបានទទួលលិខិតផ្លូវការមួយពីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដោយជូនដំណឹងជាផ្លូវការដល់ APSF ថា កម្ពុជានឹងមិនចូលរួមក្នុងការប្រកួតកីឡាប៉ារ៉ាហ្គេមអាស៊ានលើកទី១៣ នៅប្រទេសថៃ ចាប់ពីថ្ងៃទី២០-២៦ ខែមករា ឆ្នាំ២០២៦ ទេ។

 APSF ទទួលស្គាល់ខ្លឹមសារនៃលិខិតនេះ និងកត់សម្គាល់ពីជំហរផ្លូវការដែលបានបង្ហាញដោយ NPC កម្ពុជា។ APSF សម្តែងការសោកស្តាយចំពោះអវត្តមានរបស់កម្ពុជាពីការប្រកួតកីឡាប៉ារ៉ាហ្គេមអាស៊ាន លើកទី១៣ ហើយ APSF បានគោរពយ៉ាងពេញលេញចំពោះការសម្រេចចិត្តរបស់ NPC កម្ពុជា ប៉ុន្តែ APSF នៅតែគាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តដកខ្លួនរបស់ NPCC។ កម្ពុជាជាសមាជិកដ៏មានតម្លៃនៃសហគមន៍កីឡាប៉ារ៉ាហ្គេមអាស៊ាន និងការចូលរួមរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ រួមទាំងតួនាទីរបស់ខ្លួន ក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតកីឡាជនពិការអាស៊ានលើកទី១២ ឆ្នាំ២០២៣ ដោយបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ និងលើកកម្ពស់កីឡាជនពិការនៅក្នុងតំបន់ផងដែរ៕ អត្ថបទ៖ គង់ ហួន


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        104
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        209
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm