ពលរដ្ឋក្រុងគីវមួយចំនួនរងការលំបាកនៅថ្ងៃទីបួនដោយគ្មានកម្តៅនិងថាមពលក្រោយការវាយប្រហាររបស់រុស្ស៊ី

2026/01/13 07:13:56 pm        117

ប្រជាជនទីក្រុងគីវមួយចំនួននៅតែរងទុក្ខលំបាកនៅថ្ងៃទីបួនដោយគ្មានអគ្គិសនិងថាមពលកម្តៅ ដោយបានមកប្រមូលផ្តុំគ្នានៅក្នុងតង់មួយដែលប្រែទៅជាចំណុចផ្តល់ជំនួយបន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី។ ម៉ាស៊ីនភ្លើងដែលដំណើរការដោយប្រេងឥន្ធនៈបានបញ្ឆេះនៅខាងក្រៅទីជម្រកដែលត្រូវបានបង្កើតឡើងនៅជិតប្លុកអគារលំនៅឋាន ជាកន្លែងដែលមនុស្សកម្តៅខ្លួនដោយការទទួលទានទឹកតែ និងសាកថ្មទូរស័ព្ទ និងសាក power banks។

អ្នកស្រី Kateryna Zubko អាយុ៦៧ ឆ្នាំ និយាយថា គាត់គ្មានអគ្គិសនី គ្មានកម្តៅ ឬទឹកនៅក្នុងផ្ទះរបស់គាត់ទេ។ ដោយមានចង្ក្រានអគ្គិសនី ការចម្អិនអាហារមិនអាចធ្វើទៅបានឡើយ។ អភិបាលក្រុងគីវ បាននិយាយកាលពីថ្ងៃចន្ទថា អគារជិត៨០០កន្លែង នៅក្នុងរដ្ឋធានីនៅតែគ្មានថាមពលកម្តៅ ភាគច្រើននៅលើច្រាំងខាងលិចនៃទន្ល Dnipro ខណៈការផ្គត់ផ្គង់ត្រូវបានស្តារឡើងវិញនៅកន្លែងផ្សេងទៀត។ លោកបាននិយាយបន្ថែមថា ក្រុមជួសជុលធ្វើការទាំងយប់ទាំងថ្ងៃបន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំកាលពីសប្តាហ៍មុនដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន។

ទោះជាយ៉ាងណា មនុស្សមួយចំនួននៅច្រាំងខាងកើតនៅតែគ្មានថាមពលកម្តៅ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា រុស្ស៊ីបានរង់ចាំអាកាសធាតុត្រជាក់ដោយចេតនាដើម្បីធ្វើឱ្យស្ថានភាពកាន់តែអាក្រក់សម្រាប់ប្រជាជនអ៊ុយក្រែន ហើយនេះគឺជា «ភេរវកម្មដែលបានមើលឃើញរបស់រុស្ស៊ី ជាពិសេសប្រឆាំងនឹងជនស៊ីវិល»។ ទីក្រុងមូស្គូ មិនបានផ្តល់ការឆ្លើយតបភ្លាមៗនោះទេ។ នៅក្នុងសុន្ទរកថាមួយ លោក Zelenskiy បាននិយាយថា រុស្ស៊ីកំពុងរៀបចំការវាយប្រហារទ្រង់ទ្រាយធំមួយផ្សេងទៀត។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        74
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        107
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm