ចាប់ពីថ្ងៃទី១៨មករាទៅ អាជ្ញាធរភ្នំពេញ​នឹង​អនុវត្ត​វិធានការ​ជំរុញ​ឱ្យ​អ្នក​លក់​គ្មាន​សណ្ដាប់​ធ្នាប់​នៅ​លើ​ដង​ផ្លូវ លើចិញ្ចើមផ្លូវតំបន់ជុំវិញផ្សារដើមគចាស់ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកក ឱ្យ​ទៅ​លក់​ដូរនៅទីតាំងផ្សារដើមគថ្មី

2026/01/13 08:43:21 pm        169

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី១៨ មករា​ខាង​មុខ​នេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្តើមអនុវត្តវិធានការ ដោយជំរុញឱ្យអ្នកលក់ ដូរបន្លែ ផ្លែ​ឈើ ​គ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវ លើចិញ្ចើមផ្លូវ មហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត និង​ផ្លូវ​នានា​នៅតំបន់ជុំវិញផ្សារដើមគចាស់ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកក ឱ្យទៅ​លក់​ដូរ​នៅ​ទីតាំង​ផ្សារ​ដើមគថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌព្រែកព្នៅ គឺមិន​អនុញ្ញាត​ឱ្យពួកគាត់លក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវ និងលើចិញ្ចើមផ្លូវតទៀតទេ។

ការបញ្ជាក់របស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០ របស់​ក្រុម​ប្រឹក្សា​រាជ​ធានីភ្នំពេញ អាណត្តិទី៤ ក្រោមវត្តមាន ឯកឧត្ដម ម៉ប់ សារិន ប្រធាន​ក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា អ្នកលក់ដូរគ្មានសណ្តាប់ធ្នាប់នៅលើដងផ្លូវ លើ​ចិញ្ចើម​មហាវិថី ម៉ៅ សេទុង មហាវិថីព្រះមុនីរ៉េត និងផ្លូវនានានៅតំបន់ជុំវិញផ្សារដើមគ មាន​ចំនួន​ជាង ៧០០អាជីវកម្ម ហើយចាប់ពីថ្ងៃទី១៨ ខែមករាខាងមុខនេះតទៅ ពួកគាត់​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លក់ដូរបន្តទៀតទេ ពួកគាត់ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំឱ្យទៅ​លក់​នៅ​ទី​តាំង​ផ្សារ​ដើមគថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌព្រែកព្នៅ។ រដ្ឋបាលរាជធានីភ្នំពេញនឹងយកទ្រូង និងចិញ្ចើមផ្លូវទាំងនេះមកជួលជុលថែទាំ ដើម្បីឱ្យ​ប្រជាព​លរដ្ឋ​បាន​ធ្វើដំណើរធម្មតាឡើងវិញ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា កន្លងមកមិនទាន់មានទីតាំងសម្រាប់អាជីវករលក់ដូរ តែ​ពេល​នេះ​អាជ្ញាធរមានទីតាំងសម្រាប់អាជីវករហើយ ទើបអាជ្ញាធរឱ្យអាជីវករចាកចេញពីលើទ្រូង និង​ចិញ្ចើមផ្លូវទាំងនេះ។ ចំពោះបងប្អូនដែលផ្លាស់ទៅទីតាំងថ្មីនេះ បងប្អូន​នឹង​មាន​ទីតាំង​លក់​ដូរ​ត្រឹម​ត្រូវ​ទៅថ្ងៃអនាគត ព្រមទាំងទទួលបានអត្ថប្រយោជន៍ច្រើនថែមទៀតផង។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានជម្រាបជូនក្រុមប្រឹក្សារាជធានីភ្នំពេញ អំពើ​ការ​ងារ​រក្សាសន្តិសុខ សុវត្ថិភាព ការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អ ជាមួយ​និង​ការ​បង្ក្រាប​បទ​ល្មើសគ្រប់ប្រភេទបានជាបន្តបន្ទាប់ផងដែរ រហូតរដ្ឋបាល​រាជ​ធានី​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត​ពីប្រជាពលរដ្ឋ។ បន្ថែមពីនេះ ឯកឧត្ដម ឃួង ស្រេង ក៏បានជម្រាបជូន​ក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ​ លើការងារជួយឧបត្ដមចំពោះវីរកងទ័ពជួរមុខ និងជនភៀសសឹកផងដែរ ដោយឯកឧត្ដម​បាន​បញ្ជាក់​ថា អំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង​សម្តេច​តេជោ ​ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងអំណោយ​របស់​សប្បុរស​ជន​នានា​ដែល​បាន​ប្រគល់​ជូន​មក​រដ្ឋបាលរាជធានី គឺបានបញ្ជូនដល់ដៃវីរកងទ័ពជួរមុខ វីរកងនគរបាលជាតិ និងជន​ភៀស​សឹក​យ៉ាង​ពិតប្រាកដ ដែលបង្ហាញឱ្យឃើញពីការសាមគ្គីភាពជាធ្លុងមួយ។

ក្នុងកិច្ចប្រជុំនោះដែរឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមាន​ប្រសាសន៍​ថា​ កន្លងមកនេះ មានសារព័ត៌មានមួយចំនួនតូចបានផ្សព្វផ្សាយព័ត៌មានមិនពិតថា ផ្សារ​ដើម​គ​ត្រូវ​ផ្លាស់​ប្តូរទីតាំងថ្មី តែធាតុពិត ផ្សារដើមគមិនត្រូវបានផ្លាស់ប្តូរនោះទេ អ្វីដែលត្រូវផ្លាស់ប្តូរ គឺ​អ្នក​លក់​ដូរ​បន្លែ ផ្លែឈើ គ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវ លើចិញ្ចើមផ្លូវ នៃមហាវិថី ម៉ៅ សេទុង មហា​វិថី​ព្រះមុ​នីរ៉េត និងផ្លូវនានានៅតំបន់ជុំវិញផ្សារដើមគប៉ុណ្ណោះ ដែលត្រូវផ្លាស់​ប្តូរ​ទៅ​ទីតាំង​ផ្សារ​ដើម​គ​ថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះក្នុងខណ្ឌព្រែកព្នៅ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        95
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        201
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm