ទេសចរអន្តរជាតិជាប់ចិត្តនឹងប្រទេសកម្ពុជា និងសន្យាជួយផ្សព្វផ្សាយទៅកាន់ពិភពលោក

2026/01/13 09:46:14 pm        342

ក្នុងអំឡុងចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ ជាការកត់សម្គាល់ គឺមានភ្ញៀវទេសចរអន្តរជាតិជា ច្រើនបាននាំគ្នាមកទស្សនាកម្ពុជា ហើយបើតាមភ្ញៀវទេសចរអន្តរជាតិ ដែល​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​គេវិញបានថ្លែងថា កម្ពុជាជាគោលដៅទេសចរណ៍ផ្តល់នូវក្តីរីករាយសប្បាយជាងគេ មាន​គោល​ដៅទេសចរណ៍សម្រាប់ដើរកម្សាន្តច្រើនកន្លែង មានភាពទាក់ទាញ និងមានសន្តិសុខ សុខ​សុវត្ថិភាព ទោះមានបញ្ហាជម្លោះព្រំដែនកម្ពុជា ថៃ។

ទេសចរអន្តរជាតិ ដែលបានចេញដំណើរទៅប្រទេសគេវិញ នៅឯអាកាស​យាន​ដ្ឋាន​អន្តរជាតិ​តេជោបានថ្លែងប្រាប់BTV នៅក្នុងថ្ងៃទី១៣ ខែមករានេះថា អំឡុងពេលស្នាក់នៅ ដើរ​កម្សាន្ត​ទេសចរណ៍​នៅ​កម្ពុជា អស់រយៈពេលជាច្រើនថ្ងៃមកនេះ គ្រប់ភ្ញៀវទេសចរអន្តរជាតិ បាន​ទទួល​បទ​ពិសោធន៍ ចំណេះដឹងល្អៗជាច្រើនមិនអាចភ្លេចបាន ជាពិសេស ប្រជាជនកម្ពុជា ផ្តល់​ស្នាម​ញញឹម​រាក់​ទាក់ នៅគ្រប់គោលដៅទេសចរណ៍ទាំងអស់ នៅតាមបណ្តាខេត្ត រាជ ធានី ផ្តល់​ភាព​កក់​ក្តៅ មានសុវត្ថិភាព ហើយភ្ញៀវទេសចរអន្តរជាតិទាំងអស់នោះ នឹងនិយាយអំពីបទពិ សោធន៍ នៃ​ការ​ដើរទស្សនាកម្ពុជា ប្រាប់ទៅទេសចរផ្សេងៗទៀតនៅក្នុងប្រទេសគេ ដើម្បីឲ្យមកទស្សនា កម្ពុជា​ផង​ដែរ។

តាមរបាយការណ៍មន្ទីរទេសចរណ៍រាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៥ ទទួល​បាន​ទេសចរ​អន្តរជាតិ​មក​ទស្សនា​ប្រមាណជិត១លាន៩សែននាក់ ក្នុងនោះនៅក្នុងខែធ្នូ ចុងក្រោយនេះ ទទួល​បាន​ទេសចរ​អន្តរជាតិមកទស្សនាប្រមាណជិត១៤ម៉ឺននាក់ ហើយភ្ញៀវទេសចរអន្តរជាតិ បន្ត​មាន​កំណើន​ជា​បន្តបន្ទាប់រហូតមកដល់ខែមករា ដើមឆ្នាំ២០២៦នេះ។ 

លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងដែរថា សម្រាប់​គោល​ដៅ​ទេសចរណ៍​រាជ​ធានីភ្នំពេញ ជាទូទៅភ្ញៀវទេសចរអន្តរជាតិ ភាគច្រើនរៀប​ចំ​ផែន​ការ​ស្នាក់​នៅ​ដើ​រ​កម្សាន្ត​រយៈ​ពេល២ទៅ៣ថ្ងៃ ដើម្បីអញ្ជើញទៅព្រះបរមរាជវាំង វត្តភ្នំ ផ្សាររាត្រី ផ្លូវថ្មើជើងចតុមុខ សារ​មន្ទីរប្រល័យពូជសាសន៍ទួលស្លែង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ជិះទូក​កម្សាន្ត​ពេល​រាត្រី ​ការដើរទស្សនាតាមផ្សារ និងមើលប្រពៃណី​ការ​រស់​នៅ​របស់​ប្រជា​ជន​នៅ​ក្នុង​រាជ​ធានី​ជា​ដើម​៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        62
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        137
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        249

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm