UN៖ អរិភាពនៅតំបន់ KORDOFAN នៃប្រទេសស៊ូដង់ បង្កឲ្យមានការផ្លាស់ទីលំនៅកាន់តែច្រើន

2026/01/13 09:59:09 pm        313

ក្រុមជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា អសន្តិសុខកាន់តែកើនឡើងនៅទូទាំងតំបន់ Kordofanនៃប្រទេសស៊ូដង់ កំពុងបង្កឲ្យមានរលកថ្មីនៃការផ្លាស់ទីលំនៅ និងធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធស៊ីវិលចុះខ្សោយ រួមទាំងសេវាសុខភាពផងដែរ។ 

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា ជនស៊ីវិល កំពុងជួបផលវិបាកដ៏ធ្ងន់ធ្ងរ។

ការិយាល័យនេះ បានឲ្យដឹងទៀតថា៖«នៅក្នុងទីក្រុង Dilling ក្នុងរដ្ឋ South Kordofan បណ្តាញគ្រូពេទ្យស៊ូដង់ បានរាយការណ៍កាលថ្ងៃចន្ទថា មន្ទីរពេទ្យធំៗចំនួនបីឥឡូវនេះលែងដំណើរការហើយ ដោយសារការបាញ់ផ្លោងជាបន្តបន្ទាប់ ហើយគ្រូពេទ្យចំនួន ៤នាក់ ត្រូវបានរាយការណ៍ថា ត្រូវបានសម្លាប់»។ «អសន្តិសុខជាបន្តបន្ទាប់ និងស្ថានភាពដូចជាការឡោមព័ទ្ធ បានរឹតត្បិតយ៉ាងខ្លាំងចំពោះការទទួលបានជំនួយសង្គ្រោះជីវិតសម្រាប់ជនស៊ីវិលដែលជាប់នៅក្នុងទីក្រុងនេះ»។

OCHA បាននិយាយថា សមាគមវេជ្ជសាស្ត្រ បានរាយការណ៍កាលពីថ្ងៃចន្ទថា មនុស្ស ៥នាក់ ត្រូវបានសម្លាប់ និង ១៣នាក់ ផ្សេងទៀតរងរបួស ដែលសុទ្ធតែជាជនស៊ីវិល នៅក្នុងការវាយប្រហារមួយលើផ្សារ Kartala ក្នុងតំបន់ភ្នំ ៦ នៃ រដ្ឋ South Kordofan កាលពីថ្ងៃអាទិត្យ។

អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានរាយការណ៍ថា មនុស្សជាង ២.២០០នាក់ ត្រូវបានផ្លាស់ទីលំនៅ កាលពីសប្តាហ៍មុនពីតំបន់ Abassiya និងរដ្ឋធានី Kadugli នៃរដ្ឋ South Kordofan ហើយកំពុងធ្វើដំណើរឆ្ពោះទៅរដ្ឋ White Nile។ ដៃគូក្នុងស្រុកបានបង្ហាញថា គ្រួសារដែលត្រូវបានផ្លាស់ទីលំនៅពីរដ្ឋ North Kordofan នៅតែបន្តមកដល់រដ្ឋ Gedaref, Khartoum និងរដ្ឋ River Nile៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        24
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        24
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm