ប្រធានាធិបតីស្តីទីនិយាយថា៖ វ៉េណេស៊ុយអេឡា ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលផ្ទាល់ខ្លួន

2026/01/13 10:39:20 pm        261

ប្រធានាធិបតីបណ្ដោះអាសន្ន លោកស្រី Delcy Rodriguez បាននិយាយថា ប្រទេសវ៉េណេស៊ុយអេឡា ដែលជាប្រទេសមានអធិបតេយ្យភាព និងឯករាជ្យ ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល និងប្រជាជនផ្ទាល់ខ្លួន។ លោកស្រីបានប្រាប់ទូរទស្សន៍ Venezolana de Television ថា៖«រដ្ឋាភិបាលវ៉េណេស៊ុយអេឡាគ្រប់គ្រងប្រទេសនេះ រួមគ្នាជាមួយប្រជាជនដែលមានការរៀបចំ» ដោយបន្ថែមថា ប្រទេសនេះបានតែងតាំងប្រធានាធិបតីបណ្ដោះអាសន្ន ខណៈពេលដែល«លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ កំពុងត្រូវបានសហរដ្ឋអាមេរិកចាប់ជាចំណាប់ខ្មាំង»។

លោកស្រីបានសង្កត់ធ្ងន់ថា៖«យើងសូមបញ្ជាក់ជាថ្មីអំពីអធិបតេយ្យភាព និងឯករាជ្យភាពរបស់ប្រទេសនេះ និងការពារសិទ្ធិរបស់ប្រទេសវ៉េណេស៊ុយអេឡា ក្នុងទំនាក់ទំនងជាមួយអន្តរជាតិ»។

កាលពីថ្ងៃទី ០៣ ខែមករា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីប្រតិបត្តិការយោធាមួយ នៅទីក្រុងការ៉ាកាស ដែលនាំឲ្យមានការចាប់ខ្លួនលោក ម៉ាឌូរ៉ូ និងភរិយារបស់ខ្លួន លោកស្រី Cilia Flores ដោយកងកម្លាំងអាមេរិក។ នៅថ្ងៃទី 0៥ ខែមករា គូស្វាមីភរិយានេះ បានបង្ហាញខ្លួននៅចំពោះមុខតុលាការសហព័ន្ធអាមេរិកសម្រាប់សង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក ជាកន្លែងដែលពួកគេប្រឈមមុខនឹងការចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។ ពួកគេទាំងពីរ បានអះអាងថា មិនមានទោសទេ។ លោកស្រីអនុប្រធានាធិបតី Delcy Rodriguez បានស្បថចូលកាន់តំណែង ជាប្រធានាធិបតីបណ្ដោះអាសន្នរបស់វ៉េណេស៊ុយអេឡា នៅថ្ងៃទី ០៦ ខែមករា។

ទន្ទឹមនឹងនេះ លោក ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹង «គ្រប់គ្រង» ប្រទេសវ៉េណេស៊ុយអេឡាជាបណ្ដោះអាសន្ន។ លើសពីនេះ មេដឹកនាំអាមេរិករូបនេះ បានសម្តែងទំនុកចិត្តថា ទីក្រុងវ៉ាស៊ីនតោន នឹងធ្វើឲ្យទីក្រុងការ៉ាកាសផ្តល់សំណងដល់ក្រុមហ៊ុនប្រេងអាមេរិកចំពោះការខូចខាតដែលបានកើតឡើង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        50
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        80
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm