ចិនប្រឆាំងនឹងការគំរាមដំឡើងពន្ធរបស់លោក Trump ចំពោះប្រទេសធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់

2026/01/13 11:13:21 pm        79

កាលពីល្ងាចថ្ងៃចន្ទ (ទី១២ ខែមករា ឆ្នាំ២០២៦) ចិនបានបញ្ជាក់ថា ខ្លួនប្រឆាំងនឹងការដាក់ «ទណ្ឌកម្មជាឯកតោភាគីដោយខុសច្បាប់ និងការមានយុត្តាធិការហួសពីដែនកំណត់» បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហោះនៅលើបណ្ដាញសង្គមថា ប្រទេសដែលធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់ នឹងប្រឈមជាមួយអត្រាពន្ធ ២៥ភាគរយ លើពាណិជ្ជកម្ម នៅសហរដ្ឋអាមេរិក។

អ្នកនាំពាក្យស្ថានទូតចិន ប្រចាំទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានលើកឡើងថា៖ «ជំហររបស់ប្រទេសចិនក្នុងការប្រឆាំងនឹងការដាក់ពន្ធមិនគិតគូរកំណត់ឲ្យបានច្បាស់លាស់ គឺមិនផ្លាស់ប្ដូរ និងច្បាស់លាស់ណាស់។ សង្គ្រាមពន្ធ និងសង្គ្រាមពាណិជ្ជកម្ម គ្មានអ្នកណាជាអ្នកឈ្នះនោះទេ ហើយការសម្លុតកំហែង និងការដាក់សម្ពាធ មិនអាចដោះស្រាយបញ្ហាបានឡើយ»។

អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា៖ «ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការដាក់ចេញនូវទណ្ឌកម្មជាឯកតោភាគីដោយខុសច្បាប់ និងការមានយុត្តាធិការហួសពីដែនកំណត់ ហើយនឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន»។

គួរបញ្ជាក់ថា លោក Trump បានប្រកាសពីការដាក់អត្រាពន្ធ ២៥ភាគរយលើប្រទេសណាមួយដែលធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់ ជាចំណាត់មួយដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ទីក្រុងតេអេរ៉ង់ រួមមានឥណ្ឌា ចិន និងអារ៉ាប់រួម។

ការប្រកាសនេះក៏អាចមានផលប៉ះពាល់ដល់ប្រទេសឥណ្ឌាផងដែរ ដែលបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេទាំង ៥ របស់អ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សហរដ្ឋអាមេរិកបានដាក់អត្រាពន្ធរហូតដល់ ៥០ភាគរយលើទំនិញឥណ្ឌារួចហើយ ពោលគឺស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាខ្ពស់បំផុតរបស់ពិភពលោក ដែលរួមមានទាំងពន្ធគយ ២៥ភាគរយ ទាក់ទងនឹងការទិញថាមពលរុស្ស៊ីរបស់ទីក្រុងញ៉ូវដេលី៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        33
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        44
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm