លោក Trump នឹងទទួលស្វាគមន៍ឥស្សរជនប្រឆាំងវ៉េណេស៊ុយអេឡា នៅថ្ងៃព្រហស្បតិ៍

2026/01/14 12:34:52 am        63

មន្ត្រីសេតវិមានម្នាក់ កាលពីថ្ងៃចន្ទ (ទី១២ ខែមករា ឆ្នាំ២០២៦) បានបញ្ជាក់ថា ឥស្សរជនប្រឆាំងរបស់វ៉េណេស៊ុយអេឡា លោកស្រី Maria Corina Machado នឹងជួបជាមួយប្រធានាធិបតី លោក Donald Trump នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

ជំនួបកំពូលនេះ នឹងកើតឡើងបន្ទាប់ពីប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក ដែលបញ្ជាដោយលោក Trump នាំឲ្យមានការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro និងភរិយារបស់លោក គឺលោកស្រី Cilia Flores កាលពីថ្ងៃទី៣ ខែមករា។

ក្រោយមកលោក Maduro និងលោកស្រី Flores ត្រូវបាននាំខ្លួនចេញពីប្រទេសវ៉េណេស៊ុយអេឡា ហើយបន្ទាប់មកទៅកាន់សហរដ្ឋអាមេរិក ជាកន្លែងដែលអ្នកទាំង២ កំពុងត្រូវបានកាត់ទោស ជុំវិញការចោទប្រកាន់ពីបទកាន់កាប់ និងប្រើប្រាស់អាវុធ។

រហូតមកដល់ពេលនេះ លោក Trump បានបដិសេធមិនគាំទ្រលោកស្រី Machado ឲ្យដឹកនាំវ៉េណេស៊ុយអេឡានោះឡើយ ដោយផ្ដល់ហេតុផលថា លោកស្រីមិនមានការគាំទ្រ និងការគោរពពីប្រជាជនវេណេស៊ុយអេឡា។

ភ្លាមៗបន្ទាប់ពីមានការចាប់ខ្លួនលោក Maduro លោក Trump បាននិយាយថា៖ «ខ្ញុំគិតថា វាគឺជារឿងពិបាកណាស់ ដើម្បីឲ្យលោកស្រីក្លាយជាមេដឹកនាំ។ លោកស្រីមិនមានការគាំទ្រនៅក្នុង ឬការគោរព នៅក្នុងប្រទេសនេះទេ។ លោកស្រីគឺជាស្ត្រីដ៏ល្អម្នាក់ ប៉ុន្តែលោកស្រីមិនទទួលបានការគោរពនោះទេ»។

លោកស្រី Machado បាននិយាយកាលពីសប្តាហ៍មុនថា លោកស្រីចង់ចែករំលែកជាមួយ ឬប្រគល់ពានរង្វាន់ណូបែលសន្តិភាពរបស់លោកស្រីទៅឲ្យលោក Trump ប៉ុន្តែវិទ្យាស្ថានណូបែលន័រវ៉ែស បញ្ជាក់ថា ពានរង្វាន់នេះមិនអាចផ្ទេរបានទេ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        4
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        2
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        3

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm