លោក Szijjarto៖ ហុងគ្រីផ្តល់សិទ្ធិជ្រកកោននយោបាយដល់ពលរដ្ឋប៉ូឡូញជាច្រើននាក់

2026/01/14 12:48:55 am        61

លោក Peter Szijjarto រដ្ឋមន្ត្រីក្រសួងការបរទេស និងទំនាក់ទំនងសេដ្ឋកិច្ចបរទេស បាននិយាយថា ពលរដ្ឋប៉ូឡូញជាច្រើននាក់ដែលត្រូវបានអាជ្ញាធរធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសរបស់ពួកគេ ត្រូវបានផ្តល់សិទ្ធិជ្រកកោននយោបាយ នៅក្នុងប្រទេសហុងគ្រី ដោយបញ្ជាក់ថា ជំហានបែបនេះ គោរពតាមស្តង់ដា  សហភាពអឺរ៉ុបទាំងស្រុង។

លោកបានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយមេដឹកនាំគណបក្សស្តាំនិយមលីទុយអានី Dawn of Nemunas គឺលោក Remigijus Zemaitaitis ថា៖«លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ នៅក្នុងប្រទេសប៉ូឡូញ កំពុងស្ថិតក្នុងវិបត្តិ និងស្ថិតនៅក្រោមការគំរាមកំហែង»។

លោក Szijjarto បាននិយាយដោយមិនបញ្ចេញឈ្មោះពួកគេថា៖«យើងបានផ្តល់សិទ្ធិជ្រកកោន និងឋានៈជាជនភៀសខ្លួន ដល់មនុស្សជាច្រើននាក់ដែលបានរងនូវការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ នៅក្នុងប្រទេសប៉ូឡូញ»។

នាពេលថ្មីៗនេះ ទីក្រុងវ៉ាសូវី បាននិយាយថា អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអគ្គរដ្ឋអាជ្ញា សមាជិកប្រឆាំងនៃសភាប៉ូឡូញ លោក Zbigniew Ziobro ដែលកំពុងរត់គេចពីការចោទប្រកាន់ព្រហ្មទណ្ឌ បានទទួលសិទ្ធិជ្រកកោននយោបាយនៅក្នុងប្រទេសហុងគ្រី។ នៅក្នុងប្រទេសកំណើតរបស់លោក លោកត្រូវបានចោទប្រកាន់ចំនួន ២៦ ករណី ក្នុងនោះមានការក្លែងបន្លំជាមួយមូលនិធិពីមូលនិធិយុត្តិធម៌ និងការលួចស្តាប់ទូរស័ព្ទខុសច្បាប់របស់អ្នកនយោបាយប៉ូឡូញចំនួន ៥៧៨ រូប។

ប្រទេសហុងគ្រីជឿជាក់ថា អាជ្ញាធរប៉ូឡូញបច្ចុប្បន្ន កំពុងធ្វើទុក្ខបុកម្នេញលើលោក Ziobro ដោយសារតែហេតុផលនយោបាយតែប៉ុណ្ណោះ។ កាលពីខែវិច្ឆិកា ឆ្នាំមុន លោកនាយករដ្ឋមន្ត្រី Viktor Orban បានទទួលលោកនៅគេហឋានរបស់លោក នៅទីក្រុងប៊ុយដាប៉ែស( Budapest)៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        12
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        10
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm