Liverpool ចាញ់ Inter Milan ក្នុង​ដីខ្លួនឯង​តែ​ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ UCL

2022/03/09 05:30:15 pm        201

​បាល់ទាត់៖ ​ក្រុម​ហង្ស​ក្រហម Liverpool បាន​បន្តដំណើរ​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ UEFA Champions League ហើយ​បើទោះជា​បរាជ័យ​ក្រោម​ថ្វីដៃ Inter Milan ១-០ នៅ​ទឹកដី Anfield ក៏ដោយ​។

​​ក្រុម​របស់លោក Jurgen Klopp បាន​កាន់​គ្រាប់​ចំណេញ ២គ្រាប់​ពី​ជ័យជំនះ​នៅ​ទឹកដី Inter Milan នៅ​ជុំ​ទី១ ខណៈ​ជុំ​ទី២ នេះ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Lautaro Martinez រកបាន​គ្រាប់​ជ័យជំនះ​ឱ្យ Inter Milan នៅ​នាទី​ទី៦១ តែ​មិន​គ្រប់គ្រាន់​ឡើយ​។ ​​អតីត​ខ្សែប្រយុទ្ធ Arsenal និង Manchester United, Alexis Sanchez ត្រូវបាន​បណ្តេញ​ចេញ ២នាទីបន្ទាប់ពី Inter Milan នាំមុខ ១-០ ដោយ​ទទួលបាន​កាត​លឿង​ទី២​។

​​Liverpool មិនមាន​សំណាង​ឡើយ​ក្នុងការ​ប្រកួត​នេះ បាន​ត្រឹម​បុក​បង្គោល​ទី​ដល់​ទៅ ៣ដង​។ ​​លទ្ធផល​នេះ Liverpool ត្រូវបាន​បន្តដំណើរ​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ​ដោយ​យកឈ្នះ​សរុប​ទាំងពីរ​ជើង ២-១​។ ​​អ្នកចាត់ការ Liverpool លោក Jurgen Klopp ថ្វីបើ​បរាជ័យ​ជើង​ទី២ លោក​មិនបាន​ស្តីបន្ទោស​កូនក្រុម​ឡើយ ហើយ​ក្រុម​របស់លោក​ច្បាស់​ណាស​ថា​សក្តិសម​នឹង​ឡើង​ជុំ​បន្ត​។ ​ការចាប់​ឆ្នោត​វគ្គ ៨ក្រុម​ចុងក្រោយ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី១៨ ខែ​មីនា​នេះ​នៅ​ទីក្រុង Nyon ប្រទេស​ស្វ៊ី​ស​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm