ការវាយប្រហារយានដ្រូនរបស់កងកម្លាំង RSF បានសម្លាប់មនុស្ស ២៧នាក់ នៅភាគអាគ្នេយ៍ស៊ូដង់

2026/01/14 01:27:56 am        78

ប្រភពយោធានិយាយប្រាប់កាសែត Al Jazeera ថា កងកម្លាំងគាំទ្ររហ័ស(RSF) បានសម្លាប់មនុស្ស ២៧នាក់ អំឡុងការវាយប្រហារយានដ្រូនដាច់ដោយឡែកលើមូលដ្ឋានកងទ័ពស៊ូដង់ ស្ថិតនៅទីក្រុងភាគអាគ្នេយ៍ Sinja ។

ការវាយប្រហារកាលពីថ្ងៃចន្ទនេះ គាប់ជួននឹងសេចក្តីប្រកាសកាលពីរយៈពេល ១ថ្ងៃមុនថា រដ្ឋាភិបាលដែលចូលរួមជាមួយកងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF)នឹងវិលត្រឡប់ទៅកាន់រដ្ឋធានី Khartoum វិញ រយៈពេល ៣ឆ្នាំ ក្រោយពួកគេបានផ្លាស់ប្តូរមូលដ្ឋានទ័ពទៅកាន់ទីក្រុង Port Sudan ។

កងកម្លាំង SAF និងកងកម្លាំង RSF បានជាប់ផុងក្នុងសង្រ្គាមស៊ីវិលដ៏ឃោឃៅ ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣រហូតមក ក្នុងនោះរដ្ឋ Khartoum បានក្លាយជាចំណុចកណ្តាលនៃជម្លោះ ។

ប្រភពយោធាដែលសុំមិនបញ្ចេញឈ្មោះ និយាយប្រាប់កាសែត Al Jazeera ថា កាលវាយប្រហារយានដ្រូនកាលពីថ្ងៃចន្ទ មិនត្រឹមតែមានគោលដៅលើមេដឹកនាំកងកម្លាំងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែមានគោលដៅលើកងកម្លាំងសន្តិសុខ និងជនស៊ីវិលដែលអមដំណើរពួកគេផងដែរ ។ 

គេនៅមិនទាន់ដឹងច្បាស់នោះទេថាតើមានមនុស្សប៉ុន្មាននាក់ បានរងរបួសនៅក្នុងការវាយប្រហារយានដ្រូន ។ កាសែត Al Jazeera ទទួលបានសេចក្តីរាយការណ៍ថា មនុស្ស ១៣នាក់ បានរងរបួស ប៉ុន្តែតួលេខនេះ អាចនឹងមានចំនួនខ្ពស់ជាងនេះ ។

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល បានឲ្យដឹងថា លោក Qamar al-Din Fadl al-Mawla ដែលជាអភិបាលរដ្ឋ White Nile ស្ថិតនៅក្នុងចំណោមក្រុមមន្រ្តីនៅទីក្រុង Sinja ពេលដែលការវាយប្រហារកើតឡើង ។ ស្របពេលដែលរូបលោកនៅរស់ សហការី ២នាក់របស់លោក ត្រូវបានគេរាយការណ៍ថា បានស្លាប់ ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        55
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        111
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm