
បឹង Balaton របស់ប្រទេសហុងគ្រី ស្ទើតែកកទាំងស្រុង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលជាការកកលើកដំបូងក្នុងរយៈពេលជិត ១ទសវត្សរ៍កន្លងមកនេះ ។
បឹង Balaton គឺជាបឹងធំបំផុតនៅអឺរ៉ុបកណ្តាល និងស្ថិតនៅក្នុងចំណោមបឹងទឹកសាបធំបំផុតនៅក្នុងទ្វីបអឺរ៉ុប ។
ក្រុមមន្រ្តីបានធ្វើការព្រមានថា ទឹកកកនៅតែគ្រោះថ្នាក់ បើទោះបីជាការគ្រប់ដណ្តប់បឹងរបស់វាគួរឲ្យចាប់អារម្មណ៍ក៏ដោយ ។
រង្វាស់ Shoreline បង្ហាញថា កម្រាស់ទឹកកកមានចម្លោះពី ២សង់ទីម៉ែត្រ និង៩សង់ទីម៉ែត្រ ដែលស្ថិតនៅពីក្រោមកម្រិតសុវត្ថិភាពសម្រាប់ការដើរ ឬជិះស្បែកជើងរអិល ។
ក្រុមអាជ្ញាធរចាត់ទុកបឹងទឹកកកនេះថា នៅរាវ និងគំរាមកំហែងដល់អាយុជីវិតមនុស្ស ហើយចំណុចខ្លះលើផ្ទៃបឹងគ្របដណ្តប់ដោយព្រិល បង្កឲ្យមានគ្រោះថ្នាក់មិនអាចព្យាករដឹងមុនបាន ។
កាលពីល្ងាចថ្ងៃចន្ទនៅជិតផ្លូវឆ្លងកាត់របស់នាវាចម្លង ប្រជាពលរដ្ឋនាំគ្នាជួបជុំគ្នាមើលទស្សនីយភាពរដូវរងាដ៏កម្រនេះ ។
ខណៈពលរដ្ឋខ្លះអបអរសាទរការវិលត្រឡប់មកវិញអាកាសធាតុត្រជាក់បែបប្រពៃណីនេះ អ្នកខ្លះទៀតបង្ហាញការព្រួយបារម្ភចំពោះបម្រែបម្រួលអាកាសធាតុ និងផលប៉ះពាល់របស់វាចំពោះស្ថានភាពអាកាសធាតុក្នុងតំបន់ ៕